អ្នប្រដាល់ តក់ សោភ័ណ្ឌ របស់ក្លិបអេភូថងកីឡា ដែលធ្លាប់សាងស្នាដៃ កេរ្តិ៍ឈ្មោះ និងកិត្តិយសល្អ ក្នុងលំដាប់ជួរមុខ នៃពិភពប្រដាល់ក្បាច់បុរាណខ្មែរផង និងគុនចម្រុះផងនោះ បានសម្រេចចិត្តឈប់ឡើងប្រដាល់បន្តទៀតហើយ ក្រោយពីការប្រកួតចុងក្រោយចំនួនពីរលើក ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Black Panther ទម្ងន់ ៦៣,៥ គីឡូក្រាម ត្រូវសន្លប់យ៉ាងអាម៉ាស់នោះ ពិសេស តក់ សោភ័ណ្ឌ ជួបបញ្ហាធំក្នុងពិភពប្រដាល់។
នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នេះ តក់ សោភ័ណ្ឌ បានសន្លប់លើកទី១ក្រោមផ្លែកែងរបស់ ឈិន ក្វាន់ង៉ុយ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅឯខេត្តកំពង់ធំ ហើយលើកទី ២ ត្រូវបាន ហ៊ឹម សារ៉ាន់ ទាត់ឲ្យសន្លប់នៅទឹកទី ៣ ក្នុងការរប្រកួតដណ្តើមយកលេខ ៣ និងលេខ ៤ នៅលើសង្វៀនប៉ុស្តិ៍លេខ ៣ កាលពីថ្ងៃអាទិត្យ។
តក់ សោភ័ណ្ឌ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា៖ « ខ្ញុំធ្វើដំណើរទៅស្រុកកំណើតនៅឯខេត្តព្រៃវែងថ្ងៃនេះ ដើម្បីធ្វើស្រែចម្ការជាមួយឪពុកម្តាយ ដែលមានវ័យចាស់ៗ ឯអាជីពប្រដាល់ ដែលធ្លាប់ទទួលបានកិត្តិយស និងប្រាក់គួរសមនោះ ខ្ញុំបានកាត់ចិត្តហើយ ព្រោះខ្ញុំមានបញ្ហាមួយចំនួនក្នុងពិភពប្រដាល់ ដែលជំរុញឲ្យខ្ញុំត្រូវតែលាឈប់ទៅកសាងជីវភាពជាអ្នកធ្វើស្រែនិងប្រកបមុខរបរថ្មី» ។ ប៉ុន្តែហេតុផលដ៏ស៊ីម្រៅ ដែលបង្ខំឲ្យរូបគេលាឈប់ពីការប្រដាល់នោះ តក់ សោភ័ណ្ឌ សុំសិទ្ធិមិនឲ្យចុះផ្សាយឡើយ។
កីឡាករ តក់ សោភ័ណ្ឌ មានអាយុ ២២ ឆ្នាំ កម្ពស់ ១,៦៨ ម៉ែត្រ ជាកូនពៅក្នុងចំណោមបងប្អូនបង្កើត ១២ នាក់ ដែលរស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមក៍ ខេត្តព្រៃវែង ហើយពួកគេធំធាត់ក្រោមការចិញ្ចើមបីបាច់ដោយលោកឪពុក តក់ សេង ដោយពេលនេះមានវ័យជរាហើយ និងអ្នកម្តាយ សេង ហៀង ជាអ្នកលក់ដូរបន្តិចបន្តួច។
តក់ សោភ័ណ្ឌ បានឈានចូលប្រឡុកក្នុងពិភពប្រដាល់អស់រយៈពេល ៥ ឆ្នាំ មិនធ្លាប់ដណ្តើមបានខ្សែក្រវាត់នោះឡើយ គឺបានត្រឹមតែចំណាត់ថ្នាក់លេខ ២ ប៉ុណ្ណោះ។ សោភ័ណ្ឌ ជាកីឡាករដែលមានប្រជាប្រិយបំផុត ហើយស្នៀតប្រកួតរបស់គេ គឺទាត់ និងជង្គង់ បានល្អ ព្រមទាំងមានចិត្តក្លាហានទៀតផង។ ក្នុងរយៈពេល ៥ ឆ្នាំនេះ សោភ័ណ្ឌ ធ្លាប់ប្រកួតបានចំនួន៨០ដងឈ្នះ៦៥ ចាញ់២៥ដង ក្នុងនោះធ្លាប់ឮផ្តួលដៃគូឲ្យសន្លប់ចំនួន ៣០ ដង ព្រមទាំងធ្លាប់ប្រកួតកម្រិតអន្តរជាតិចំនួន ៦ ដង ឈ្នះ ៤ និងចាញ់ ២ ដង ហើយ សោភ័ណ្ឌ ជាកីឡាករដំបូងគេ ដែលបានឈ្នះក្នុងការប្រកួតវាយដាក់ទ្រុងអន្តរជាតិ នៅស៊ីធីអិន មុនពេលទៅចាញ់វាយដាក់ទ្រុងនៅក្រៅប្រទេស។
តក់ សោភ័ណ្ឌ បាននិយាយថា ៖« ការរកប្រាក់តាមឡើងវ៉ៃនៅលើសង្វៀនគឺមានចំណូលល្អ ហើយបន្ថែមលើការប្រដាល់ ខ្ញុំធ្វើជាឌីជេឲ្យរង្គសាលក្លិបរាត្ត្រីមួយនៅភ្នំពេញ ដោយទទួលបានប្រាក់ខែ ៣០០ ដុល្លារផងដែរ ហេតុនេះទាំងប្រាក់ចំណូលបានតាមរយៈប្រ-ដាល់ និងធ្វើជាឌីជេ គឺអាចជួយឲ្យខ្ញុំកសាងជីវភាពបានប្រសើរ ប៉ុន្តែបញ្ហាផ្លូវចិត្ត និងឪពុកម្តាយចាស់ ហើយខ្ញុំជាកូនពៅ ដែលមានកាតព្វកិច្ចថែរក្សា ព្រមទាំងមានបញ្ហាខ្លះក្នុងពិភពប្រដាល់នោះ គឺបានបង្ខំឲ្យខ្ញុំលាឈប់មកស្រុកកំណើតដោយមិនរារែកចិត្តឡើយ »។
ទោះជាយ៉ាងណាសម្រាប់ប្រិយមិត្ត និយមទស្សនាប្រដាល់ ដែលបានស្គាល់ពីសមត្ថភាពក្បាច់គុនរបស់ តក់ សោភ័ណ្ឌ នៅតែមានមនោសញ្ចេតនាអាល័យចំពោះការលាឈប់ពីការប្រដាល់របស់គេ ព្រោះទាំងអត្តចរិតសីលធម៌ ព្រមទាំងរាងឮសង្ហារបស់អ្នកប្រដាល់រូបនេះបានដក់ជាប់ក្នុងចិត្តមហាជនជានិច្ច។
អតីតកីឡាករជើងខ្លាំង អេ ភូថង ដែលជាគ្រូបង្វឹករបស់ តក់ សោភ័ណ្ឌ មិនអាចទាក់ទង ដើម្បីសុំការពន្យល់ពីការលាឈប់របស់ តក់ សោភ័ណ្ឌ បានទេ ប៉ុន្តែមុនពេលប្រកួតចាញ់នោះអ្នកស្រីសុម៉ាលី ដែលជាប្រពន្ធរបស់ អេ ភូថង បានប្រាប់ថា តក់ សោភ័ណ្ឌ ធ្វេសប្រហែលមិនបានហ្វឹកហាត់មែន៕
តក់ សោភ័ណ្ឌ បានទាត់ទៅលើហ៊ឹម សារ៉ាន់ មុនពេល សារ៉ាន់ ទាត់សងឲ្យរបួសដៃ និងបោះបង់ការប្រកួតនៅទឹកទី៣។

Post a Comment