សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានប្រកាសថា នឹងផ្អាកការប្រកួតបាល់ទាត់ក្នុងប្រទេសទាំងអស់ ដោយគ្មានកាលកំណត់ ចាប់ពីថ្ងៃទី១៦ ខែឧសភានេះតទៅ បន្ទាប់ពីមានជម្លោះគ្នាជាមួយរដ្ឋាភិបាល ទៅលើបញ្ហាកែប្រែច្បាប់ថ្មី នៃការលក់សិទ្ធផ្សាយតាមទូរទស្សន៍។
ប្រភពបង្ហាញថា តាមច្បាប់ចាស់ ក្លិប Barcelona និង Real Madrid ដែលជាក្លិបយក្សធំជាងគេបង្អស់នៅអេស្ប៉ាញ ទទួលបានចំណូលពីការលក់សិទ្ធផ្សាយតាមទូរទស្សន៍ ច្រើនជាងក្លិបផ្សេងៗទៀតនៅ La Liga ចំនួន៣ដង។ ប៉ុន្តែរដ្ឋាភិបាលអេស្ប៉ាញ ចង់កែប្រែច្បាប់ថ្មី ដោយចង់ឲ្យ៥០% នៃការលក់សិទ្ធផ្សាយរបស់ក្លិបទាំងអស់ ចែកចំណូលឲ្យស្មើគ្នាទាំងអស់ សម្រាប់ក្លិបទាំង២០ នៅលីកកំពូល។
ច្បាប់ថ្មីនេះបានធ្វើឲ្យសហព័ន្ធបាល់ទាត់អេស្ប៉ាញ មិនសប្បាយចិត្តជាមួយទេ ហើយក៏បានជំទាស់ទៀតផង ដោយលើកឡើងថា នឹងប៉ះពាល់ដល់ចំណូលរបស់សហព័ន្ធ ដូច្នេះទើបសហព័ន្ធសម្រេចផ្អាក ការប្រកួតប្រជែងបាល់ទាត់ក្នុងប្រទេសទាំងអស់តែម្ដង ចាប់ពីថ្ងៃទី១៦ ខែឧសភាតទៅ ដោយមិនបានបញ្ជាក់ពេលកំណត់។
ការសម្រេចនេះសរបញ្ជាក់ឲ្យឃើញថា នឹងប៉ះពាល់ដល់ការប្រកួតប្រជែងយកពានរង្វាន់ La Liga រវាងក្រុម Barcelona និង Real Madrid ពោលគឺការប្រកួតសប្ដាហ៍ទី៣៧ និង៣៨ មិនអាចដំណើរការបានទេ ខណៈដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa del Rey រវាងក្រុមរបស់លោក Luis Enrique ទល់នឹង Athletic Bilbao នៅចុងខែឧសភានេះ ក៏មិនអាចដំណើរការបានដូចគ្នា។
រាល់ព័ត៌មានបន្ថែមលើបញ្ហានេះទៀតយ៉ាងណា យើងខ្ញុំ នឹងផ្សាយជូនពេលក្រោយ៕

Post a Comment