កាលពីម្សិលមិញនេះ កីឡាករ Floyd Mayweather បានសរសេរនៅលើទំព័រ Facebook របស់ខ្លួនថា អ្នកឈ្នះគឺឈ្នះ ឯអ្នកចាញ់វិញតែងតែមានលេសដោះសារ។ ការសរសេរនេះ ត្រូវបានគេគិតថាជាការសរសេរឌឺដងដាក់ Manny Pacquiao។
បន្ទាប់ពីចាញ់ការប្រកួតកាលពីសប្ដាហ៍មុន Pacquiao បាននិយាយថាខ្លួនបានឡើងសង្វៀនជាមួយ Floyd ទាំងមានរបួសស្មា ទើបធ្វើឱ្យលោកមិនអាចបញ្ចេញកម្លាំងឱ្យអស់ពីសមត្ថភាពបាន។ ហេតុផលមួយឃ្លានេះហើយ បានធ្វើឱ្យអ្នកគាំទ្រ និងមហាជនមួយចំនួន មានប្រតិកម្មយ៉ាងខ្លាំង ព្រោះមិនសមណាបុរសវ័យ៣៦ឆ្នាំរូបនេះ លាក់បាំងការពិតដើម្បីបានឡើងប្រកួតទាំងឈឺនោះទេ។
ចំពោះរឿងនេះដែរ កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បាននិយាយឌឺដងដាក់ Pacman ដែរថា អ្នកចាញ់ចេះតែមានលេសដោះសារឱ្យរួចខ្លួនចឹងហើយ ។
ក្រោយពីមានដំណឹងថាអ្នកប្រដាល់ហ្វីលីពីនឡើងវាយទាំងរបួសស្មានោះ មានអ្នកគាំទ្រ២នាក់ហើយនៅអាមេរិកបានដាក់ពាក្យបណ្ដឹងទាមទារប្រាក់៥លានដុល្លារមកវិញពីបទដែល Pacquiao លាក់បាំងការពិតពីបញ្ហារបួស។
ចំណែកអ្នករៀបចំការប្រកួតវិញក៏មានប្រតិកម្មដែរថា ពួកគេនឹងស៊ើបរឿងនេះឱ្យច្បាស់លាស់ ហើយប្រសិនបើរកឃើញថាពិតជាអីចឹងមាននោះ កីឡាករវ័យ៣៦ឆ្នាំរូបនេះអាចប្រឈមមុខនៅជាប់ពន្ធនាគារទៀតផង៕

Post a Comment