សុខ វិស័យ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង បានសុំជួបប្រកួតជាមួយ គង់ សំបូរ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ នាយប់ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០១៥នេះ នៅលើសង្វៀនSEA-TVក្នុងកម្មវិធីប្រដាល់Black Cat។
ជាការឡើងប្រកួតលើកទី៣របស់វិស័យហើយ បន្ទាប់ពីគេបានវិលត្រឡប់មកកាន់សង្វៀនវិញនេះ។ សុខ វិស័យ មិនធ្លាប់ដែលជួបគង់ សំបូរ ទេកន្លងមក។ វិស័យ គេបានសាកជាមួយជើងខ្លាំងពីរនាក់ហើយ គឺវ៉ែន សុភ័ក្រ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និង ចាន់ រក្សា ក្លិបអេភូថងកីឡា ហើយឈ្នះដោយពិន្ទុទាំងពីរលើក។
ប៉ុន្តែការសាកជាមួយគង់ សំបូរ ដែលជាជើងខ្លាំងជាងពីរនាក់ខាងលើទៀតនោះ មិនដឹងថាវិស័យអាចយកឈ្នះបានដែរឬអត់នោះទេ?
គង់ សំបូរ គេមានស្នៀតប្រដាល់ល្អ កាយសម្បទារឹងមាំ និងមានកលល្បិចក្នុងការប្រកួត។ នៅក្នុងពេលឡើងប្រកួតម្តងៗ សំបូរវាយមិនដកដៃទេ ឈ្នះឬចាញ់គេមិនគិតទេ ធ្វើយ៉ាងគឺផ្ដួលដៃគូប្រកួតឲ្យខាងតែបាន។ តែការប្រកួតចុងក្រោយ សំបូរវាយចាញ់ អ្នកប្រដាល់ថៃPIA ដោយពិន្ទុ។
សុខ វិស័យ ក៏មិនធម្មតាដែរទេ ទោះជាគេដកខ្លួនពីសង្វៀនប្រមាណពីរឆ្នាំក៏ដោយ ក៏ការប្រកួតរបស់គេនៅតែល្អ និងខ្លាំងជាងមុនដែរ។ អ្នកប្រដាល់រូបនេះ មានស្នៀតទាត់ និងស្នៀតកណ្ដាប់ដៃល្អ។ ថ្វីត្បិតតែនៅក្មេង វិស័យមានតិចនិកប្រកួតមិនចាញ់អ្នកប្រដាល់ជើងចាស់ប៉ុន្មានទេ ប៉ុន្តែពេលនេះគេជួបជាមួយគង់ សំបូរ ដែលជាអ្នកប្រដាល់វ័យក្មេងនិងខ្លាំងដែរនោះ មិនដឹងថាយ៉ាងណានោះទេ។
ទោះជាយ៉ាងណា រវាងគង់សំបូរ និង សុខ វិស័យ នេះ គឺមានលទ្ធភាពអាចយកឈ្នះគ្នាបានដូចគ្នា ដូច្នេះចាំមើលតើនរណាជាអ្នកទទួលបានជ័យជំនះក្នុងការជួប គ្នានេះ?
យ៉ន វិចិត្រ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១នឹងជួបប្រកួតជាមួយ ផៃ គឹមហឿត អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ។ ពីរនាក់នេះ មិនដែលជួបគ្នាទេពីមុនមក។ វិចិត្រ ជាអ្នកប្រដាល់ស្រករក្រោយ និងឡើងប្រកួតបានតិចលើកណាស់។ ប៉ុន្តែលទ្ធផលរបស់គេ គឺមានឈ្នះ មានចាញ់។ ការប្រកួតចុងក្រោយនេះ យ៉ន វិចិត្រវាយឈ្នះខាត់ វិឆ័យ អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម ក្នុងទឹកទី៣។
ជួបប្រកួតជាមួយផៃ គឹមហឿត ដែលជាអ្នកប្រដាល់ជើងចាស់ស្គាល់រេញតាំងយូរហើយនោះ យ៉ន វិចិត្រហាក់ដូចជាពុំសង្ឃឹមឈ្នះឡើយ។ ការប្រកួតចុងក្រោយរបស់គឹមហឿត គឺវាយស្មើជាមួយសេក គឹមផៃ ក្លិបរត្នន៍សែនជ័យ។ ចាំមើល រវាងផៃ គឹមហឿត និងយ៉ន វិចិត្រនេះ តើអ្នកណាឈ្នះអ្នកណាចាញ់នោះ?
លី តឿន អ្នកប្រដាល់ក្លិបមិត្តប៉ូលិស នឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់លាភ សំណាង អ្នកប្រដាល់ក្លិបពន្លឺណេអុង។ ពួកគេទាំងពីរនាក់នេះ ពុំធ្លាប់ជួបគ្នាឡើយពីមុនមក។
លាភ សំណាង ជាអ្នកប្រដាល់ចាស់វស្សា និងជាជើងខ្លាំងមួយរូប តែគេបានបាត់មុខពីសង្វៀនច្រើនឆ្នាំមកហើយ បន្ទាប់ពីគេបានវាយចាញ់ចាន់ ស៊ីណាត ក្លិបនិរោធមានជ័យតាំងពីឆ្នាំ២០១៣មកនោះ។ ដោយសារគេខានប្រកួតយូរបែបនេះ ទើបធ្លាក់មកប្រកួតជាមួយជើងមិនសូវល្បីដូចលី តឿននេះ។
ជាមួយនឹងស្នៀតអន់ហើយ លី តឿននៅមានចិត្តប្រដាល់តូចថែមទៀត។ តែយ៉ាងណា មិនទាន់អាចទាយមុនថាគេចាញ់នោះទេ ព្រោះថាលាភ សំណាង គេខានប្រកួតយូរហើយ ពុំដឹងថាគេនៅវាយល្អឬក៏អន់នោះឡើយ?
ពុទ្ធ អារុណ ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ឡូញ វ៉ាន់នី ក្លិបពន្លឺវិបុលរិទ្ធី ប្រកួតក្នុងទម្ងន់៦០គីឡូក្រាម ខណៈដែលស៊ីវ មុយ ក្លិបតាព្រហ្មមានជ័យជួបប្រកួតជាមួយថៃ ប៊ុនលី ក្លិបនាគរាជគុនខ្មែរ ក្នុងទម្ងន់៥៧គីឡូក្រាម៕

Post a Comment