GuidePedia

0
ក្រុមបាល់ទះសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងក្រុមបាល់ទះជម្រើសកម្ពុជា នឹងធ្វើការប្រកួត មិត្តភាពអន្តរជាតិជាមួយ ក្រុមបាល់ទះវៀតណាម ២ក្រុមដូចគ្នាគឺក្រុម Maseco Hochiminh និងក្រុម Vinh Long នៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ ២០១៥ ខាងមុខនេះ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិ ។


លោក បឹង គីមតោ អនុប្រធាននាយកដ្ឋានអប់កាយ និងកីឡា និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតលើកនេះ គឺដើម្បីពង្រឹងចំណងមិត្តភាពរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរ ។

ក្នុងការប្រកួតនេះក៍ជាការបង្កើនកម្រិតបច្ចេកទេសដល់ក្រុមកីឡាបាល់ទះជម្រើសជាតិ កម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតកីឡា SEA Games លើកទី២៨ នា ខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនៅប្រទេស សិង្ហបុរី ផងដែរ ។


លោកបានបន្តថា ការប្រកួតបាល់ទះមិត្តភាពលើកនេះ គឺចង់ស្ទាបស្ទង់សមត្ថភាពក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ព្រោះក្រុម Maseco Hochiminh និងក្រុម Vinh Long សុទ្ធសឹងជាក្រុមជើងខ្លាំងរបស់ប្រទេសវៀតណាមដូចគ្នា ដែល ធ្វើឲ្យការជួបគ្នានេះសំខាន់ណាស់ ៕

Post a Comment

 
Top