GuidePedia

0
បន្ទាប់​ពី​ទិញ​បាន​ Memphis Depay ​ផ្លូវ​ការ​កាល​ពី​ម្សិល​មិញ​ហើយ ​លោក​ Louis van Gaal ​ប្រហែល​មិន​ទាន់​បញ្ឈប់​ត្រឹម​ហ្នឹង​ទេ ​ក្នុង​ការ​ទិញ​ចូល​កីឡាករ​ថ្មី ដើម្បី​ត្រៀម​ដូរ​ទម្រង់​លេង​​របស់​ក្រុម​ Manchester United ​នៅ​ក្របខ័ណ្ឌ​​ Premier League ​រដូវ​កាល​ ២០១៥-២០១៦ ខាង​មុខ។


Mats Hummels ​របស់​ក្លិប​ Borussia Dortmund អាច​នឹង​ត្រូវ​ទិញ​ចូល​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ដោះ​ស្រាយ​ប្រព័ន្ធ​ការពារ ហើយ​មិត្ត​រួម​ក្រុម​របស់​គេ Ilkay Gundogan ក៏​ជា​គោលដៅ​របស់​បិសាច​ក្រហម ដើម្បី​មក​បំពេញ​តួនាទី​តំបន់​កណ្ដាល​ដែរ។

១. MATS HUMMELS


Man Utd ចាប់​អារម្មណ៍​​ប្រធាន​ក្រុម​ Borussia Dortmund ​និង​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ច្រើន​ខែ​មក​ហើយ ហើយ​ក៏​សង្ឃឹម​ថា​នឹង​សម្រេច​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ Hummels លេង​មិន​សូវ​បាន​ល្អ​ទេ នៅ​រដូវ​កាល​នេះ ប៉ុន្តែ​បទពិសោធន៍​របស់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ អាច​នឹង​ជួយ​ឲ្យ​ Man Utd រឹង​មាំ​នៅ​តំបន់​ការពារ។

២. ILKAY GUNDOGAN


បិសាច​ក្រហម ក៏​ពេញ​ចិត្ត​ខ្សែ​បម្រើ​​ក្លិប​ Borussia Dortmund ​យូរ​ហើយ​ដែរ ប៉ុន្តែ​នៅ​បារម្ភ​រឿង​បញ្ហា​របួស​ ខ្លាច​មិន​ទាន់​​ Fit ស្រួល​បួល ព្រោះ​កីឡាករ​រូប​នេះ​របួស​ច្រើន​ពេក។ កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់ វ័យ​២៤​ឆ្នាំ​ មាន​លេង​បាន​ល្អ​ណាស់​នៅ​តំបន់​កណ្ដាល ដោយ​មាន​សមត្ថភាព​ចែក​បាល់​ល្អ ហើយ​ថ្មីៗ​នេះ Gundogan ​បាន​និយាយ​ថា​ចង់​ចាក​ចេញ ​ដែល​​ធ្វើ​ឲ្យ​ Bayern Munich និង Arsenal ក៏​កំពុង​តែ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​គ្នា។

Post a Comment

 
Top