GuidePedia

0
ថ្ងៃបើកឆាកការប្រកួតកីឡា SEA Games លើក ទី២៨ នៅប្រទេសសិង្ហបុរី លើវិញ្ញាសាកីឡាបាល់ទាត់ប្រចាំ ពូល B កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៥ ក្រុម ជម្រើសជាតិអាយុក្រោម២៣ឆ្នាំវៀតណាម (U-23) និងក្រុម U-23 ថៃ សុទ្ធតែរកបាន ៣ ពិន្ទុដូចគ្នា បន្ទាប់ពីលត់គូប្រកួតយ៉ាងចាស់ដៃរៀងៗខ្លួននៅកីឡដ្ឋាន Bishan ។


សម្រាប់ក្រុម U-23 វៀតណាម បានស៊ីបំបាក់ក្រុមជម្រើសជាតិ U-23 ឡាវឡើងស្ពឹកមុខតែម្ដង ដោយលទ្ធផលបច្ចេកទេស ៦-០ ដាច់ ។ នៅក្នុងការប្រកួតតង់ទី១ ភាគីវៀតណាម រកបានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Lethanh Binh នៅនាទីទី២៥ ប៉ុន្ដែស្ទើរមិនគួរ ឲ្យជឿសោះថា តង់ទី២ក្រុម U-23 ប្រ៊ុយណេ បាន របូតអស់៥គ្រាប់ទៀត ដោយគ្មានការតបស្នងវិញឡើយ ហើយគ្រាប់បាល់ទាំងនោះ គឺធ្វើសម្រេចដោយកីឡាករ Tran Phison (៤៧’) កីឡាករ Mac Hongquan (75’) កីឡាករ Pham Duchuy (78’) កីឡាករ Nguyen Congphuong (82’) និងមិត្តរួមក្រុម Pham Manhuy រកបាននៅនាទីចុងក្រោយ ។

រីឯគូបន្ដក្នុងពូល B ដដែលគឺក្រុម U-23 ថៃ ក៏បានស៊ីមិនយល់មុខក្រុមជម្រើសជាតិ U-23 ឡាវ ដែរដោយលទ្ធផលបច្ចេកទេស ៦-០ ដូចគ្នា ដែលធ្វើបានសម្រេច ដោយកីឡាករ Weerawatnodom (10') កីឡាករ Chananan រកបាន៤គ្រាប់ម្នាក់ឯង នៅនាទីរៀងគ្នា ២០ ៤៧' ៦២' ៧៤' និងកីឡាករ Nurul រកបាន១គ្រាប់ ដែរ នៅនាទីទី៣៧ ។ ជ័យជំនះនេះដែរ បានធ្វើឲ្យក្រុម U-23 វៀតណាម និងក្រុម U-23 ថៃ ទទួលបាន ៣ពិន្ទុនាំមុខគេបណ្តោះអាសន្នក្នុងពូល B ដែលមាន៦ ក្រុម ក្នុងនោះគឺមានក្រុម U-23 វៀតណាម ថៃ ម៉ាឡេស៊ី ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ។


ដោយឡែកចំពោះកម្មវិធីប្រកួតជម្រុះក្នុងពូល A វិញក្នុងនោះក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតបើកឆាកជាមួយក្រុម U-23 ហ្វីលីពីនមុនគេ ។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រកម្ពុជាទាំងអស់គ្នា ដើម្បីជាការួមចំណែក លើកទឹកចិត្តដល់កីឡាករ និងជំរុញឲ្យពួកគេកាន់តែមានទំនុកចិត្ត ក្នុងការស្វែងរកជ័យជំនះជូនប្រទេសកម្ពុជាយើង ៕



Post a Comment

 
Top