GuidePedia

0
ក្លឹបអាជីពជើងខ្លាំង២នៅតំបន់អឺរ៉ុបមាន AS Roma របស់អ៊ីតាលី និង AS Monaco របស់បារាំងអាច ប្រឈមនឹងការដាក់ពិន័យពី សហព័ន្ធគ្រប់គ្រងបាល់ទាត់ ប្រចាំទ្វីបអឺរ៉ុប UEFA ពីបទចាយលុយហួសប្រមាណទិញ កីឡាករ របស់ទីភ្នាក់ងារ FFP ។


ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា ក្លឹបទាំង២ក្នុងចំណោមក្លឹបទាំង៧ដែលអាចនឹងជាប់ពិន័យដូចគ្នាខាង លើនេះគឺបានកំពុងតែស្ថិតក្នុងការស៊ើប អង្កេត ពីការប្រើលុយហួសប្រមាណ ក្នុងការទិញកីឡាករថ្មីបញ្ចូលដែលបាន ល្មើសទៅនឹងច្បាប់ហិរញ្ញវត្ថុ (FFP) របស់យូហ្វា ក្នុងការកំណត់កីឡាករលេងនៅពាន លំដាប់ប្រចាំទ្វីបអឺរ៉ុប Champions ឬពាន Europa League នារដូវកាលក្រោយមិនលើសពី២២នាក់ប៉ុណ្ណោះ ។

ក្រៅពីក្លឹប Roma និង Monaco ក៏នៅមានក្លឹបផ្សេងទៀតដែរមានក្លឹប Sporting Lisbon (ព័រទុយហ្គាល់), Inter Milan (អ៊ីតាលី), Besiktas (តួកគី), Lokomotiv Moscow និងក្លឹប Krasnodar របស់រុស្ស៊ី ក៏អាចនឹងជាប់ ពិន័យពី UEFA នារដូវកាលក្រោយដូចគ្នាជុំវិញករណីដូចគ្នាខាងលើដែរ ។


សូមរំលឹកដែរថា កាលខែកុម្ភះ ឆ្នាំ២០១៥នេះ ក្លឹបលេងនៅ Premier League, Hull City ក៏ត្រូវបាន UEFA ពិន័យជា ប្រាក់ចំនួន ១៤៥ ០០០ផោនរួចទៅហើយ ខណៈដែលក្លឹប Liverpool រួចខ្លួនជុំវិញករណីខាងលើដូចគ្នាដែរ ហើយ កាលពីឆ្នាំទៅផងដែរនោះ ក្លឹប Man City បានជាប់ពិន័យនេះដែរដោយត្រូវកំណត់ កីឡា ករ លេងនៅ Champions និង អាចលុយបានតែ៤៩លានផោនប៉ុណ្ណោះ ដើម្បីទិញកីឡាករ តែពេលនេះបានរួចបម្រាមអស់ ហើយ៕

Post a Comment

 
Top