GuidePedia

0
គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Jose Mourinho បានបញ្ចុះបញ្ចូលម្ចាស់ក្លឹបលោក Roman Abramovic កុំឲ្យលក់អ្នកចាំទីជនជាតិឆែក Petr Cech ទៅឲ្យក្លឹបគូប្រជែងកាំភ្លើងធំ Arsenal ដាច់ខាតនៅក្នុងរដូវកាលដោះដូរកីឡាករខែកក្កដាខាងមុខ ។


តាមរយៈគេហទំព័រ Mirror បានឲ្យដឹងថា ទោះអតីតអ្នកទីដៃទី១ ហើយក៏ជាអ្នកដែលបានជួយឲ្យក្រុមតោខៀវឈ្នះពាន UEFA Champions League លើក ទី១ឆ្នាំ២០១២ បានធ្លាក់ដៃមកអង្គុយនៅកៅអីបម្រុងវិញ ក្រោយពេលដែលអ្នកចាំ ទីវ័យក្មេង Thibaut Courtois ដែលទើបតែផុតកិច្ចសន្យាខ្ចីជើងពីក្លឹបអេស្ប៉ាញ Atletico Madrid វិញចាំល្អជាងនោះ ក៏គ្រូបង្វឹកវ័យ៥២ឆ្នាំ Mourinho មិនបោះបង់ Petr Cech ដែរ ។

អតីតគ្រូបង្វឹកក្លឹប Real Madrid ខាងលើបានឲ្យដឹងថា “ខ្ញុំគិតថា ការទុកអ្នកចាំទី Cech វារឹតតែប្រសើរឡើងសម្រាប់ ក្លឹបដដែល ទោះស្ថិតក្នុងបម្រុងក៏ដោយ តែអាចចូលលេងដៃទី១វិញពេលណា Courtois មានរបួស ក្នុងខណៈដែលយើងត្រូវ ការអ្នកចាំទី២នាក់ដ៏ល្អដើម្បីធ្វើឲ្យក្លឹបមានលំនឹង និងបន្តការពារពាន Premier League ដែលទើបនឹងឈ្នះបន្តទៀត ដែរ ។

តែយ៉ាងណាក៏ដោយ ការសម្រេចលក់ ឬក៏មិនលក់នោះមិនមែនសម្រេចនៅលើខ្ញុំទាំងស្រុងនោះទេ តែខ្ញុំគ្រាន់តែ ទទូចសុំកុំឲ្យម្ចាស់ក្លឹប Abramovic លក់ Cech ទៅឲ្យក្រុមជើងខ្លាំង Arsenal បានហើយ” ។

សូមបញ្ជាក់ដែរថា អ្នកចាំទីវ័យ៣២ឆ្នាំ Petr Cech បានចូលលេងត្រឹមតែ៦ប្រកួតប៉ុណ្ណោះក្នុងក្នុងចំណោមជាង ៦០ ប្រកួតរបស់ក្លឹប Chelsea នារដូវកាល ឆ្នាំ ២០១៤-២០១៥នេះ ដែលក៏ជាបុគ្គលសំខាន់ដែលបានជួយឲ្យ Chelsea ឈ្នះពានលំដាប់ទី៣អង់គ្លេស Capital One Cup និងពានធំ Premier League មកវិញផងដែរ ក្រោយខកខានរយៈ ពេល៥ឆ្នាំមកនេះ ។


Chelsea ត្រៀមបើកកីឡដ្ឋាន Stamford Bridge ដើម្បីស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool នារាត្រីថ្ងៃអាទិត្យ ទី១០ ខែឧសភាស្អែក នេះម៉ោង ២២:០០នាទី (ម៉ោងនៅកម្ពុជា) ផងដែរប្រចាំសប្តាហ៍ទី៣៦នៅ Premier League ដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ខណៈដែល បានឈ្នះពានមុនរដូវ កាល ជា ប្រវត្តិសាស្រ្តបាត់ទៅហើយ កាលពីបានយក ឈ្នះក្រុមភ្ញៀវ Crystal Palace ១-០ កាលពី សប្តាហ៍មុន នៅទីនេះដូចគ្នា ហើយក៏ជាការឈ្នះ ពានលំដាប់ ទី១អង់គ្លេស លើកទី៤ទៀតផងក្នុងឆ្នាំ២០០៥ ២០០៦ ២០១០ និងឆ្នាំ ២០១៥ ៕

Post a Comment

 
Top