នេន វណ្ណា អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ និងជាម្ចាស់ខ្សែក្រវាត់K.Cement វគ្គ៤ ឆ្នាំ២០១៤ បានសុំជួបប្រកួតសងសឹកជាមួយ គិន សំបូរ អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរជាលើកទី២ នាល្ងាចថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០១៥នេះ នៅលើសង្វៀនបឹងស្នោ។
ពួកគេទាំងពីរនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ វណ្ណា បានឡើងសងសឹកសំបូរម្តងហើយកាលពីថ្ងៃទី២៤ ខែមេសាកន្លងមក តែមិនសងសឹក គិន សំបូរបានសម្រេចទេ ដោយវាយចាញ់សំបូរដោយពិន្ទុ។ កាលណោះ វណ្ណាចាញ់ដាច់តែម្តង ដោយចៅក្រមទាំង៥រូបផ្តល់ពិន្ទុឲ្យសំបូរឈ្នះទាំង៥រូប បានន័យថាចាញ់៥សូន្យ។
កាលពីឆ្នាំ២០១២ ពួកគេជួបគ្នាម្តងហើយក្នុងទម្ងន់៦០គីឡូក្រាម ដែលពេលនោះ គិន សំបូរ ឈ្នះក្នុងទឹកទី៤។
ទោះជាយ៉ាងណា គិន សំបូរ បច្ចុប្បន្ននេះនៅតែជាអ្នកប្រដាល់ខ្លាំង និងល្អដូចពីមុនដដែល ទោះបីជាគេបានបោះបង់ចោលសង្វៀនជាង៣ឆ្នាំ ហើយទើបវិលមកប្រកួតវិញនៅដើមឆ្នាំ២០១៥នេះក្តី។ ការវិលមកសង្វៀនវិញប្រមាណ៧ប្រកួតកន្លងមកនេះ គិន សំបូរ នៅតែវាយឈ្នះមិនទាន់ដែលចាញ់នរណានៅឡើយទេ។
ដូច្នេះ នេន វណ្ណា ជួបសងសឹកសំបូរលើកនេះ មិនប្រាកដថាអាចយកឈ្នះ គិន សំបូរ បាននោះទេ។ ពួកគេទាំងពីរសុទ្ធតែមានកម្ពស់ខ្ពស់ដូចគ្នា និងមានផ្លែកែង និងជង្គង់ល្អដូចគ្នា។ នេន វណ្ណា ប្រកួតចុងក្រោយវាយចាញ់ គិន សំបូរនេះឯង។ ចាំមើល តើនេន វណ្ណា សងសឹក គិន សំបូរបានសម្រេចឬអត់ក្នុងការជួបសងសឹកលើកទី២នេះ?
ចាន់ ឆាយម៉ៅ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ក៏នឹងឡើងសងសឹក វីសេរី ចាន់ឌីន អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធដែរ។ ពីរនាក់នេះធ្លាប់ជួបគ្នាពីរដងហើយក្នុងដើមឆ្នាំ២០១៥នេះ ដោយឆាយម៉ៅវាយចាញ់ចាន់ឌីនដោយពិន្ទុទាំងពីរដង។
វី សេរីចាន់ឌីន គេមានប្រៀបជាងឆាយម៉ៅ ទាំងកម្ពស់ ទាំងស្នៀតប្រដាល់ និងកលល្បិច ម្ល៉ោះហើយក្នុងការជួបប្រកួតគ្នាកន្លងមកនោះ សេរីចាន់ឌីនដេញវាយឆាយម៉ៅជាប់រហូត។ ចាន់ឌីន ប្រកួតចុងក្រោយនេះ វាយឈ្នះសល់ រីប៊ែល អ្នកប្រដាល់ក្លិបកុសលកីឡាដោយពិន្ទុ (២៧មីនា២០១៥)។
ចាន់ ឆាយម៉ៅ មិនដឹងថាអាចសងសឹកសេរីចាន់ឌីនបានឬអត់នោះទេ? ព្រោះគេឥឡូវ ក៏មិនជាខ្លាំងជាងពីមុនប៉ុន្មានដែរ។ តែយ៉ាងណា ឆាយម៉ៅគេប្រកួតចុងក្រោយនេះ វាយឈ្នះអ្នកប្រដាល់ស្រករក្រោយ គឺអៀង ច័ន្ទល័ក្ខ ក្លិបកងទ័ពជើងគោកដោយពិន្ទុ កាលពីថ្ងៃទី០៣ ខែឧសភាកន្លងមកនេះ។ ចាំមើល ការឡើងសងសឹករបស់ ឆាយម៉ៅ បានសម្រេចដែរទេ?
ឯម ផ្លាទីន អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យនឹងជួបប្រកួតសងសឹកជាមួយ ផាន់ សារ៉ែម អ្នកប្រដាល់ក្លិបគុជសាកីឡា។ ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
ក្រុមអ្នកវិភាគប្រដាល់បានអះអាងថា ឯម ផ្លាទីនគេមិនជាល្អ និងខ្លាំងដូចសារ៉ែម នោះទេ។ ដូច្នេះ ការជួបប្រកួតគ្នាលើកនេះ គេពុំមានជំនឿទុកចិត្តថាឯម ផ្លាទីន ឈ្នះសារ៉ែម នោះឡើយ។
អ្នកប្រដាល់ពីរនាក់នេះប្រកួតលើកចុងក្រោយ គឺវាយចាញ់ដូចគ្នា ដោយ ឯម ផ្លាទីន គេវាយចាញ់សល់ ប៊ុនអ៊ីម អ្នកប្រដាល់ក្លិបកុសលកីឡាដោយពិន្ទុ ហើយ ផាន់ សារ៉ែមប្រកួតចុងក្រោយវាយចាញ់ចេង គា អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាដោយពិន្ទុដែរ។
សម្រាប់អ្នកប្រដាល់ចាន់ គឹមស៊ីម ក្លិបនិរោធមានជ័យ គេនឹងត្រូវប្រកួតជាមួយ កែវ សាអ៊ីត អ្នកប្រដាល់ក្លិបដំបងគ្រញូងមានឫទ្ធិ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ ពួកគេទាំងពីរនាក់នេះមិនដែលប៉ះគ្នាទេកន្លងមក។ ចាំមើល តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នាលើកដំបូងនេះ៕

Post a Comment