សេង ស្រឿន អ្នកប្រដាល់ក្លិបព្រះខ័នរាជ បានប្រកួតឈ្នះឯម សាវឿន អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ ដោយពិន្ទុដាច់ក្នុងការប្រកួតសងសឹក នាល្ងាចថ្ងៃសុក្រទី០៨ឧសភានេះ នៅលើសង្វៀនស្ទឹងមានជ័យ។
ឯម សាវឿន ដែលជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ និង មានការចាប់ អា រម្មណ៍ពីអ្នកមើល ហើយដែលគេទស្សន៍ទាយមុនថា នឹងឈ្នះសេង ស្រឿនទៀតនោះ បែរជាចាញ់ទៅវិញ។
សាវឿន ក្នុងប្រភេទទម្ងន់៦០ គ.ក្រនេះ គឺពិបាករកអ្នកណាផ្តួលយកឈ្នះគេបាននោះណាស់ ប៉ុន្តែក្នុងការប្រកួតជាមួយសេង ស្រឿនលើកនេះ ហាក់ដូចជាវាយមិនបានល្អ និងអស់ពីសមត្ថភាពទៅវិញ ដែលធ្វើអោយអ្នកគ្រប់គ្រងកម្មវិធីប្រដាល់បាយ័ន ព្រមានដេញចុះពីលើសង្វៀនទៀតនោះ។ ទោះជាយ៉ាងណា សាវឿន នៅតែចាញ់ដដែលក្រោយពី បញ្ចប់ការប្រកួតប្រាំទឹកនោះ។
ផ្ទុយពីសេង ស្រឿន គេឡើងសងសឹកឯម សាវឿននេះ គេវាយបានយ៉ាងល្អដែលចាប់ពីទឹកទី១ដល់ទឹកទី៤ គេវាយបង្គ្រប់ទៅលើសាវឿនមិនបណ្តាក់ដៃទេ។ តែក្នុងទឹកទី៥ ស្រឿន រាងទន់ដៃ ដែលធ្វើឲ្យសាវឿនមានប្រៀបឈ្នះមួយទឹកចុងក្រោយនេះ ប៉ុន្តែយ៉ាងណាទម្ងន់ដៃនិងជង្គង់របស់សាវឿនក្នុងទឹកទី៥ ក៏មិនបានធ្វើឲ្យសេង ស្រឿន ឈឺនោះដែរ ដោយសារគេអស់ស៊ុហ្វដែរ គឺបានត្រឹមតែមានប្រៀបដេញចូលវាយដោយកម្លាំងចិត្តប៉ុណ្ណោះ។ ចប់ការប្រកួតនោះ ឯម សាវឿន នៅតែចាញ់សេង ស្រឿន ដោយពិន្ទុដាច់ដដែល។
ម៉ន រដ្ឋា អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតចាញ់រឿង សារ័ត្ន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នាប្រាំទឹកពេញនោះ។ តាមពិត ម៉ន រដ្ឋា គេត្រូវជួបប្រកួតជាមួយគួន ប៊ុនហ៊ីម អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងទេ តែដោយសារប៊ុន ហ៊ីមមិនអាចឡើងប្រកួតបាននោះ ក៏ប្តូរដាក់រឿង សារ័ត្ន ប្រកួតជំនួសវិញ។ សារ័ត្ន រាងមានតែមជាងរដ្ឋា ដោយគេខ្ពស់ជាង ដែលធ្វើឲ្យម៉ន រដ្ឋាចាញ់ប្រៀបតាំងពីទឹកដំបូងទៅម្ល៉េះ។
ទោះបីជាយ៉ាងណា ម៉ន រដ្ឋា នៅតែឈរទឹកទប់ជាមួយរឿង សារ័ត្នបានប្រាំទឹកពេញដែរ ដោយចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។ អ្នកប្រដាល់ឯម ខ្លឹមសរ ក្លិបឫទ្ធីពោធិសែនជ័យ ត្រូវសំណាង ចាន់នឿន អ្នកប្រដាល់ក្លិបដួងសែនសុខគុនខ្មែរវាយអោយសន្លប់ក្នុងទឹកទី៣។ ខ្លឹមសរ ត្រូវកណ្ដាប់ដៃរបស់ចាន់ នឿន ដាល់ពីខាងក្រោមចំចង្ការាងប៉ិះតែបន្តិចប៉ុណ្ណោះ ប៉ុន្តែខ្លឹមសរសន្លប់លែងក្រោក។
ឯ ជា សុខចាន់ អ្នកប្រដាល់ក្លិបអមតះគុនខ្មែរខេត្តសៀមរាបវិញ ក៏ត្រូវអ្នកប្រដាល់ប៊ី ចាន់ណា ក្លិបព្រះខ័នរាជ វាយអោយសន្លប់មុនស្នូរជួងបញ្ចប់ទឹក១ដែរ ខណៈដែលវី សុភ័ស្ស អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ប្រកួតឈ្នះវុធ សុវត្ថា អ្នកប្រដាល់ក្លិបអប់រំកាយកីឡាខេត្តបាត់ដំបងដោយពិន្ទុ ក្រោយពីវាយគ្នាប្រាំទឹកពេញនោះ៕

Post a Comment