GuidePedia

0
ក្រុម Olympique Lyon នឹង​ព្យាយាម​ដើម្បី​ធ្វើយ៉ាង​ណា​យកឈ្នះ​ជើងឯក Ligue 1 ក្រប​ខណ្ឌ​របស់​បា​រាំងជា​លើកដំបូង​ក្រោយ​ឈ្នះ​ចុងក្រោយ​កាល​ឆ្នាំ 2008 ខណៈ​ត្រូវ​ធ្វើដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម Caen នៅ​រាត្រី​ថ្ងៃ​សៅ​វិ៍នេះ។​


​​នៅ​ពេល​នេះ​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​របស់​បារាំង Ligue 1 គឺ​នៅសល់តែ ៣ ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់ជា​ផ្លូវការ ដោយ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Paris Saint Germian ជា​អ្នក​នាំ​មុខ​គេ​លើ​តារាង​ជើងឯកដែលមាន ៧៧ ពិន្ទុ​ពោលគឺ​នាំមុខ ៦ ពិន្ទុ​ពីលើ​ក្រុម Lyon។​

៣ ប្រកួត​នៅ​ចំពោះមុខ​របស់ Lyon គឺ​ចុង​ស​ប្តា​ហ៏​នេះ​ធ្វើជា​ភ្ញៀវ​ទៅ​ដី Caen នឹង​ស្វា​គម​ន៏​ក្រុម Bordeaux ក្នុង​ដី​ហើយ​ប្រកួត​ចុងក្រោយ​នា​រដូវ​កាល​នេះ​គឺ​ឆ្ពោះទៅកាន់​ទឹកដី​នៃ​ក្រុម Rennes។ គ្រូបង្វឹក Lyon លោក Hubert Fournier បាន​និយាយ​នៅក្នុង​កិច្ច​សម្ភាស​ន៏​។

​​ចុងក្រោយ​គ្រូបង្វឹក​រូបនេះ​បាន​កោតសរសើរ​កីឡាករ​ឆ្នើមៗ​ដែល​បាន​ជួយ​ក្រុម Lyon ឲ្យ​មាន​លំនឹង​កន្លងមកដូចជា​កីឡាករ Lacazette រកបាន ២៧ គ្រាប់​នឹង ៥ បាល់ប​ញ្ចូ​នកីឡាករ Fekir រកបាន ១២ គ្រាប់​នឹង ៩ បាល់ប​ញ្ចូ​ន ខណៈដែល N’Je ធ្វើបាន ៥ គ្រាប់​នឹង ៧ បាល់ប​ញ្ចូ​ន​ឲ្យ​មិត្ត​រួម​ក្រុម​ផងដែរ។


​គួរ​បញ្ជាក់ថា​សម្រាប់​ក្រុម Caen ក៏ត្រូវ​ការ​ពិន្ទុ​ជា​ចំ​បាច់​ខ្លាំង​ណាស់ដែរ ដោយ​ពួកគេ​មានតែ ២ ពិន្ទុ​ប៉ុណ្ណោះ​ពីក្រុម​ដែល​ត្រូវគេ​កាត់ចោល​រដូវ​កាល​នេះ ក្រោយ​ចាញ់ ៣ ប្រកួត​ក្នុងចំណោម ៥ ប្រកួត​ចុងក្រោយ៕

Post a Comment

 
Top