Manny Pacquiao បាននិយាយថាខ្លួនមានបញ្ហារបួសស្មាស្ដាំតាំងពីពាក់កណ្ដាលខែមុនមកម៉្លេះ ទើបមិនអាចប្រើកណ្ដាប់ដៃខាងស្ដាំឱ្យខ្លាំងៗតាមអ្វីដែលចង់បាន។
បន្ទាប់ពីការប្រកួតចប់ កំពូលអ្នកប្រដាល់ Pacquiao បានធ្វើសន្និសីទកាសែតមួយដើម្បីថ្លែងអំណរគុណ និងប្រាប់ពីមូលហេតុដែលធ្វើឱ្យរូបគេមិនអាចបញ្ចេញសមត្ថភាពអស់ពីខ្លួនថា៖ “ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់។ ហើយក៏សោកស្ដាយផងដែរ ដែលមិនអាចយកជ័យជម្នះបាន។ ខ្ញុំមានបញ្ហាត្រង់ស្មាខាងស្ដាំតាំងពីមុនប្រកួត ទើបមិនអាចឱ្យខ្ញុំប្រើដៃខាងស្ដាំនេះបានល្អដូចកាលពីមុន”។
លោក Freddie Roach គ្រូបង្វឹករបស់ Pacman វិញបានប្រាប់ដែរថា របួសត្រង់ស្មានេះកើតមានអំឡុងពេលហ្វឹកហាត់តាំងពីពាក់កណ្ដាលខែមុន។ ហើយខាងក្រុមការងាររបស់លោកក៏បានព្យាយាមព្យាបាលវាដែរ តែអ្វីគ្រប់យ៉ាងមិនសមតាមបំណងឡើយ ពោលគឺកីឡាករវ័យ៣៦ឆ្នាំរូបនេះត្រូវឡើងវាយទាំងស្មានៅឈឺនៅឡើយ ព្រោះមិនអាចបញ្ឈប់ការប្រកួតបាន។
គួររំលឹកថា Pacman ចាញ់ Floyd កាលពីម្សិលមិញនេះដោយពិន្ទុ ១១៨-១១០, ១១៦-១១២ និង ១១៦-១១២ ចំណែកឯស្ថិតិនៃការវាយរបស់អ្នកទាំងពីរវិញគឺ Pacquiao វាយចេញ៤២៩ដង ត្រូវតែ៨១ដងទេ ហើយ Floyd វិញវាយចេញ៤៣៥ដង ត្រូវ១៤៨ដង ។

Post a Comment