GuidePedia

0
អ្នកលេងវ័យក្មេង ទេស សំខាន់ សិស្សគុនក្លឹបកងពលតូចលេខ ៧០ បានក្លាយជាម្ចាស់ក្រវាត់ Black Panther លើកទី២ស្ទើរមិនគួរឲ្យជឿបន្ទាប់ពីវាយ ឈ្នះ ពិន្ទុកីឡាករ ឈិន ក្វាន់ង៉ុយ មកពីក្លឹបម្កុដរាជសីហ៍ ដែលជាអ្នក ការពារខ្សែក្រវាត់ក្នុងវគ្គផ្ដាច់ព្រ័ត្រទាំងលំបាក កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ នៅលើសង្វៀន TV-3 ។


មុនជំនួបវគ្គផ្ដាច់ព្រ័ត្រចាប់ផ្ដើម មានអ្នកវិភាគកីឡាប្រដាល់ជាតិជាច្រើន បាននាំគ្នាទស្សន៍ទាយលេងៗថា ទេស សំខាន់ មិនអាចដណ្ដើមខ្សែក្រវាត់ Black Panther ពីជើងខ្លាំង ឈិន ក្វាន់ង៉ុយ បានឡើយព្រោះ ក្វាន់ង៉ុយ មានកម្ពស់ខ្ពស់ជាង និងមានសាច់ស្នៀតវាយល្អ ហើយថែមទាំងជាម្ចាស់ខ្សែក្រវាត់កាលពី ឆ្នាំ មុនទៀត ។

ប៉ុន្ដែដល់ពេលប្រកួត២ទឹកដំបូង ពិតជាដូចគេទាយមែន ព្រោះមើលទៅ ទេស សំខាន់ ហាក់ចាញ់ប្រៀប ឈិន ក្វាន់ ង៉ុយ ហើយត្រូវបានអ្នកលេងខ្ពស់ស្រឡះ រូបនេះ ប្រើកណ្ដាប់ដៃដាល់ពេញៗផ្ទៃ រួមទាំងជង្គង់ដ៏មុតស្រួចប៊ិះតែធ្វើឲ្យអ្នក ដណ្ដើម ទេស សំខាន់ ដាច់ផ្ងារម្ដងៗទៀតផង ។

អ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងហោពេញសង្វៀននោះ គឺចូលដល់ទឹកទី៣ ទី៤ និងទឹកទី៥ សំខាន់ ចាប់ផ្ដើមប្រើយុទ្ធសាស្ដ្រថ្មីវ៉ៃរត់ៗ ដែលធ្វើឲ្យ ឈិន ក្វាយង៉ុន គ្មានឱកាស ចូលគៀកដើម្បីប្រើជង្គង់ លទ្ធផលចុងក្រោយ ចៅ ក្រម ក៏សម្រេចកាត់សេចក្ដីឲ្យ ទេស សំខាន់ ឈ្នះពិន្ទុតែម្ដង ។

រីឯគូប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងកីឡាករ តក់ សោភ័ណ្ឌ មកពីក្លឹបអេភូថងកីឡា និងសិស្សច្បង ហ៊ឹម សារ៉ាន់ មកពីក្លឹបក្រសួងការពារជាតិឯ ណោះ វិញលទ្ធផល ហ៊ឹម សារ៉ាន់ ជាអ្នកឈ្នះដោយប្រើពេលត្រឹមតែ ២ទឹក ប៉ុណ្ណោះ ក៏បានទាត់កីឡាករ តក់ សោភ័ណ្ឌ ឲ្យថ្លោះដៃ និងបោះបង់ការប្រកួតទាំងមិនអស់ ចិត្ត។

ចំពោះប្រាក់រង្វាន់ជើងឯកខ្សែក្រវាត់ Black Panther ឆ្នាំនេះគឺកីឡាករ ទេស សំខាន់ ទទួលបានប្រាក់រង្វាន់២ពាន់ ដុល្លារ និងស្រាបៀរ Black Panther ចំនួន២០កេស, ជើងឯករង ឈិន ក្វាន់ង៉ុយ ទទួលបាន១៥០០ដុល្លារ និងស្រា បៀរ១៥កេស និងចំណាត់ថ្នាក់លេខ៣ កីឡាករ ហ៊ឹម សារ៉ាន ទទួលបានប្រាក់ រង្វាន់ ១ពាន់ដុល្លារ និងស្រាបៀរ Black Panther ១០កេស ។

ហើយអ្នកទាំង៣រូបនេះ សុទ្ធតែទទួលបាននាឡិកាម៉ាក TISSOT ១គ្រឿងម្នាក់ដូចគ្នា ខណៈ កីឡាករ តក់ សោភ័ណ្ឌ ដែលទទួលបានចំណាត់ថ្នាក់លេខ៤ ទទួលបានត្រឹមប្រាន់រង្វាន់លើកទឹកចិត្ត៤០០ដុល្លារ និង ស្រាបៀរ៥កេសប៉ុណ្ណោះ ។


គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរ និងជា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីផ្សព្វផ្សាយយុទ្ធនាការដំណើរឆ្ពោះទៅកីឡា SEA Games ឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងផ្សព្វផ្សាយឲ្យពលរដ្ឋម្នាក់គប្បីលេង កីឡាឲ្យ បាន មួយប្រភេទ ។ ចំពោះពិធី ការប្រកួតលើកទី២នេះ គឺមានការចូលរួមដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងលោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់កម្ពុជាផងដែរ ៕

Post a Comment

 
Top