ក្រុមកីឡាករសីកម្ពុជា ដណ្ដើមបានមេដាយជាច្រើនគ្រឿងព្រឹត្តិការណ៍កីឡា Can Tho Open 2015 ដែលរៀបចំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីពេលថ្មីៗ ទាំងឈុតត្រៀមស៊ីហ្គេម និង ឈុតវ័យចាស់។
យោងតាមការឱ្យដឹងពីលោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាកីឡាករ ទេព ច័ន្ទម៉ារ៉ា ដណ្ដើមបានមេដាយមាស វិញ្ញាសាបុរសវាយឯកត្តជន អាយុលើ ១៨ ឆ្នាំ ហើយវិញ្ញាសានេះដែរកីឡាករ ចេង ភារុំ ដណ្ដើមបានមេដាយប្រាក់។ ចំណែកកីឡាករ ទាវ យ៉ុងវណ្ណៈ និង ងួន កាណូរ៉ា ដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញាសាវាយគូបុរសអាយុលើ១៨ឆ្នាំ។
ចំណែកលោក ចេង ញ៉ាន់ និង លោកសេង ប៊ុនលី ដណ្ដើមបានមេដាយសំរឹទ្ធ វិញ្ញាសាវាយគូបុរសអាយុ ៥១ ឆ្នាំឡើង ហើយលោក ដែង ទិត្យរស្មី និង ចេង ចាន់ដូណា ដណ្ដើមបានមេដាយប្រាក់វិញ្ញាសាវាយគូអាយុពី៣១ ទៅ ៤០ឆ្នាំ។
ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសី បានចាត់ទុកថា នេះជាលទ្ធផលវិជ្ជមានមួយដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ មុនចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៥ ខាងមុខ នៅប្រទេសសិង្ហបុរី។
Badminton Can Tho Open Cup 2015 រៀបចំនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ៣០ ខែ មេសា ដល់ ១ ខែ ឧសភា ឆ្នាំ ២០១៥ ដោយមានអត្តពលិកចូលរួមចំនួន ៣៧៥ នាក់ទៅពីប្រទេសកម្ពុជា ម៉ាឡេស៊ី និងម្ចាស់ផ្ទះវៀតណាម៕

Post a Comment