ព្រឹត្តិការណ៍បាល់ទះ Leo-Cup National Volleyball នៅមណ្ឌលខេត្តកំពង់ចាម ដែលចាប់ផ្ដើមពីថ្ងៃទី២៨ ខែមេសាកន្លងមកនោះបានបញ្ចប់នៅល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥។
លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ និងជាអ្នករៀបចំការប្រកួតបានឲ្យដឹងថា ក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាក្រុមលេខ១ពូលB ដែលលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះក្រុមលេខ២ ពូលA យុវជនក្រុងសួង៣សិត ទល់១សិតនោះ មកដល់វគ្គផ្ដាច់ព្រ័ត្រក្រុមស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាមលេងឈ្នះក្រុមសាលាស្រុកបាធាយ ដែលជាក្រុមលេខ២ ក្នុងពូលB ជាមួយគ្នា ៣សិត ទល់០ ក្នុងពិន្ទុ២៥ទល់១៩-២៥ ទល់១៨ និង២៥ ទល់២១។
ក្រុមទាំង២នេះ កាលជួបគ្នាក្នុងពូល ក៏ក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមឈ្នះសាលាស្រុកបាធាយ ៣សិត ទល់០ដែរ គឺឈ្នះក្នុងពិន្ទុ២៥ ទល់២១-២៥ ទល់២២ និង២៥ ទល់២១។ ក្រុមស្នងការនគរបាលខេត្តកំពង់ចាម បានលេខ១ ឯសាលាស្រុកបាធាយបានលេខ២។ ក្រុមទាំង២នេះបានឡើងលេងបន្តវគ្គ១៦ក្រុមចុងក្រោយ នៅរាជធានីភ្នំពេញជាមួយគ្នា។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣នោះ ក្រុមសាលាស្រុកស្រីសន្ធរដែលជាក្រុមចំណាត់ថ្នាក់លេខ១ ពូលA ប្រកួតចុងក្រោយឈ្នះក្រុមយុវជនក្រុងសួងដែលជាក្រុមលេខ២ ពូលA ដោយលទ្ធផល៣សិត ទល់២សិត ក្នុងពិន្ទុ២៥ ទល់១៩-២៥ ទល់២៣-២៧ ទល់២៩-២១ ទល់២៥ និង១៦ ទល់១៤។
ក្រុមទាំង២នេះ កាលជួបគ្នាក្នុងពូល សាលាស្រុកស្រីសន្ធរ ឈ្នះក្រុមយុវជនក្រុងសួង៣សិតទល់ ១ សិតក្នុងពិន្ទុ២៥ ទល់២១-២៥ ទល់២២ និង២៥ ទល់២១។ សាលាស្រុកស្រីសន្ធរបានលេខ ៣មែន តែក្រុមទាំង២នេះជ្រុះធ្លាក់ដូចគ្នា។
សូមបញ្ជាក់ថា ខេត្តកំពង់ចាមជាមណ្ឌលទី៣ហើយដែលបញ្ចប់ការប្រកួតរក២ក្រុមដែលខ្លាំងគឺស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសាលាស្រុកបាធាយ។ ចំពោះ២មណ្ឌលដែលបានបញ្ចប់ហើយដែរនោះ មានមណ្ឌលរាជធានីភ្នំពេញភ្នំពេញដែលមានក្រុមបញ្ជាការដ្ឋានអង្គរក្ស និង យុវជនបូរី១០០ខ្នង។ មណ្ឌលខេត្តព្រះសីហនុដែលមានក្រុមបញ្ជាការដ្ឋានកងទ័ពជើងទឹក និង យុវជនការងារខេត្តកំពត។
លោក បឹង គឹមតោ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងមណ្ឌលខេត្តកំពង់ចាមនេះទៅព្រឹត្តិការណ៍Leo Cup National Volleyball 2015 នឹងបន្តទៅធ្វើការប្រកួតជម្រុះនៅមណ្ឌលខេត្តបាត់ដំបងទៀត។ លោក តោ បញ្ជាក់ថា ការប្រកួតជម្រុះនៅក្នុងមណ្ឌលខេត្តបាត់ដំបងនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែឧសភា។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់នោះ ក៏មានការប្រកួតមិត្តភាពរវាងក្រុមខ្លាំងសាលាខេត្តកំពង់ចាមជាមួយក្រុមខ្លាំងក្រសួងមហាផ្ទៃ ដែលលទ្ធផលមហាផ្ទៃឈ្នះ៣សិត ០៕

Post a Comment