GuidePedia

0
បន្ទាប់​ពី​ជួយ​ក្រុម Chelsea ​លើក​ពាន English Premier League ​កាល​ពី​យប់​មិញ​នេះ លោក Jose Mourinho ​បាន​និយាយ​ឌឺ​ដង​ដាក់​ស​ត្រូវ​ចាស់ Pep Guardiola ​ទៀត​ថា​ខ្លួន​សុខ​ចិត្ត​ដឹក​នាំ​ក្រុម​ខ្សោយ​ឱ្យ​ខ្លាំង មិន​ទៅ​ដឹក​នាំ​ក្រុម​ខ្លាំង​លេង​ជាមួយ​ក្រុម​ខ្សោយ​ទេ។


ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho ​រដូវ​កាល​នេះ​ក្រុម​តោ​ខៀវ​បាន​លើក​ពាន Premier League ​ជា​លើក​ទី​៥​របស់​ខ្លួន​ហើយ ទោះ​ជា​នៅ​សល់ ​៣​ប្រកួត​ទៀត​ក៏​ដោយ។

បន្ទាប់​ពី​អបអរ​ជ័យជម្នះ​នេះ​ដែរ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​និយាយ​ដៀមដាម​ទៅ​ដល់​លោក Pep ​ដែល​ជា​អ្នក​ចាត់​ការ​ក្រុម Bayern Munich ​ដែរ​ថា៖ ” សម្រាប់​ខ្ញុំ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ឆ្លាត​ដែល​រើស​តែ​ក្លិប​ខ្លាំង​ក្នុង​ប្រទេស​ណា​ ងាយ​យក​ពាន​ទេ។

ខ្ញុំ​សុខ​ចិត្ត​ជ្រើស​ក្លិប​ដែល​លេង​នៅ​លីក​ពោរពេញ​ដោយ​ក្លិប​ខ្លាំង ដើម្បី​ប្រជែង​ដោយ​សមត្ថភាព។ យក​ក្លិប​ខ្សោយ បង្ហាត់​ឱ្យ​ខ្លាំង នេះ​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​ចង់​បាន”។


អ្នក​ចាត់​ការ​វ័យ​៥២​ឆ្នាំ​ខាង​លើ​នេះ កាល​នៅ​ដឹក​នាំ​ក្រុម Real Madrid ​ហើយ Pep ​នៅ​ដឹក​នាំ​ Barcelona ​តែងតែ​ឈ្លោះ​ពាក្យ​សម្ដី​គ្នា​ជានិច្ច ពោល​គឺ​ក្នុង​ជំនួប El Clasico ​ម្ដង​ណា​ក៏​ស្វិត​ស្វាញ​ និង​ប៉ះ​គ្នា​បន្តិច​បន្តួច​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ពួកគេ​ទាំង​ពីរ​រូប​នេះ​ក៏​​នៅ​តែ​​ជាអ្នក​ចាត់ការ​ខ្លាំង​ដូច​គ្នា​ដែរ ដោយ​លោក Mourinho ​​ក៏ដឹក​នាំ​ក្រុម​លោក​ពាន ឬ​​លោក Guardiola វិញ​​ក៏​ដូច​គ្នា៕

Post a Comment

 
Top