GuidePedia

0
លោក​ Bee Taechaubol ​ដែល​ជា​សហគ្រិន​វ័យ​ក្មេង​​ជនជាតិ​ថៃ​ និង​ជា​ម្ចាស់​​ភាគ​ហ៊ុន​ភាគ​ច្រើន​របស់​ក្លិប AC Milan ​បាន​ប្រកាស​ផ្ដល់​ប្រាក់ ១០០​លាន​អឺរ៉ូ (ជាង​១១១​លាន​ដុល្លារ​អាមេរិក) ដើម្បី​ឱ្យ​ក្លិប​មួយ​នេះ​អាច​នាំ​លោក Carlo Ancelotti ​មក​វិញ​ និង​ទិញ​កីឡាករ​ថ្មី​ៗ​មក​ពង្រឹង​ក្រុម​នៅ​រដូវ​កាល​ក្រោយ។


លោក​ Bee Taechaubol ​ដែល​ទើប​តែ​ទិញ​បាន​ភាគហ៊ុន​៦៥​% ​នៃ​ក្លិប AC Milan ​កាល​ពី​សប្ដាហ៍​មុន​នេះ បាន​ប្រកាស​ដល់​អ្នក​គាំទ្រ​ថា​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​ក្លិប​យក្ស​នៅ​អ៊ីតាលី​មួយ​នេះ​ខ្លាំង​ដូច​កាល​ពី​មុន​វិញ។ ខណៈ​ដែល​ទឹក​ប្រាក់​ជាង​១០០​លាន​ដុល្លារ​ ត្រូវ​បាន​រៀប​ចំ​រួច​ជា​ស្រេច​សម្រាប់​ចំណាយ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។

ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ដែរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ក្លិប​ម្ចាស់​ពាន​រង្វាន់ទ្វីប​អឺរ៉ុប​ ​៧សម័យ ​នឹង​អន្ទង​ចិត្ត​លោក Ancelotti ​មក​វិញ​ ជាមួយ​នឹង​ខ្សែ​បម្រើ Marco Verratti ​របស់ PSG ​ផង​ដែរ។

លោក​ Bee Taechaubol

អ្នក​ចាត់ការ​ក្រុម Real Madrid ​ខាង​លើ​នេះ កាល​នៅ​ដឹក​នាំ​ក្រុម AC Milan ​អំឡុង​ឆ្នាំ​២០០១ ​ដល់​២០០៩ អាច​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​ធំ​ៗ​ជា​ច្រើន​ដូចជា UEFA Champions League ​២​ដង, UEFA Super Cup ​២​ដង , FIFA Club World ​១​ដង , Serie A ​១​ដង , Coppa Italia ​១​ដង​និង Supercoppa Italiana ​១​ដង។

ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​សេដ្ឋី​ថៃ​វ័យ​ក្មេង​នេះ អាច​ជួយ​ស្រោចស្រង់ AC Milan ឲ្យ​ខ្លាំង​ដូច​មុន​បាន​ដែរ​ឬ​ទេ?

Post a Comment

 
Top