កីឡាករ Floyd Mayweather បានបញ្ជាក់ថានឹងចូលនិវត្តន៍បន្ទាប់ពីឡើងសង្វៀន១ប្រកួតទៀតនៅខែកញ្ញាខាងមុខនេះ ប៉ុន្តែរឿងដៃគូក្នុងប្រកួតចុងក្រោយនោះ មិនទាន់ប្រាកដថាជានរណានោះទេ។
Mayweather កាលពីម្សិលមិញនេះ បានយកឈ្នះកំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao ដោយពិន្ទុ ហើយជ័យជម្នះនោះដែរ បានធ្វើឱ្យរូបគេរក្សាកំណត់ត្រាមិនដែលចាញ់ ក្នុងការប្រកួតអាជីពផ្លូវការ៤៨ប្រកួតកន្លង។
បន្ទាប់ពីការប្រកួតធំជាងគេក្នុងប្រវត្តិសាស្ត្រប្រដាល់នេះដែរ កីឡាករវ័យ៣៨ឆ្នាំរូបនេះបានបញ្ជាក់ពីអាជីពជាអ្នកប្រដាល់នេះដែរថា នឹងបញ្ចប់នៅខែកញ្ញាខាងមុខនេះហើយ ពោលគឺរូបគេនឹងឡើងសង្វៀនប្រកួតម្ដងទៀត ហើយចូលនិវត្តន៍តែម្ដង ទោះប្រកួតនោះចាញ់ឬឈ្នះក៏ដោយ។ “ប្រកួតចុងក្រោយរបស់ខ្ញុំគឺនៅខែកញ្ញា ហើយបន្ទាប់ពីនោះខ្ញុំឈប់ប្រកួតហើយ។
ខ្ញុំមានអាយុជិត៤០ឆ្នាំ ហើយឡើងប្រដាល់ក៏ជិត១៩ឆ្នាំដែរ ដូច្នេះគួរតែដល់ពេលចូលនិវត្តន៍ហើយ”។ សម្ដី Floyd និយាយក្រោយយកឈ្នះ Pacman។
ត្បិតតែមានព័ត៌មានខាងលើនេះលេចឡើងមែន ប៉ុន្តែចំពោះដៃគូដែលត្រូវប្រកួតនៅខែកញ្ញានោះគឺមិនទាន់ដឹងថានរណាឱ្យពិតប្រាកដនោះទេ។ ខណៈដែលអ្នកខ្លះយល់ថាអាចជា Pacquiao ឡើងវាយសងសឹក ហើយខ្លះទៀតថាអាចជាដល់វេនរបស់ Amir Khan ដែលមានបំណងចង់វាយជាមួយ Floyd ជាយូរមកហើយនោះម្ដង៕

Amir Khan (ឈរកាន់ខ្សែក្រវាត់) អាចជាដៃគូបន្ទាប់របស់ Floyd

Post a Comment