កីឡាករកំពុងឡើងកូដ ផល សោភ័ណ្ឌជាបេក្ខភាពសង្ឃឹមខ្ពស់ជាងគេសម្រាប់ការគ្រងខ្សែក្រវាត់អន្តរជាតិ ជើងឯកគោជល់របស់ទូរទស្សន៍ CNC ដែលទើបត្រូវបានដំណើរប្រកួតកាលពីយប់ថ្ងៃសៅរ៍ ទី២ ខែឧសភាកន្លងទៅនេះ។
ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់អន្តរជាតិនេះមានកីឡាករជើងខ្លាំងខ្មែរ៤រូប និងកីឡាករជើងខ្លាំងថៃ៤រូបដែលត្រូវប្រជែងគ្នាឆ្ពោះទៅរកការគ្រងខ្សែក្រវាត់ និងពានដែលមានប្រាក់រង្វាន់៥០០០ដុល្លារអាមេរិក និងត្រូវប្រើរយៈពេល៣ខែទើបចប់។
កីឡាករកម្ពុជាទាំង៤នាក់មានជើងខ្លាំង ផល សោភ័ណ្ឌ, កន ចន្ថា, ផាន់ គ្រាន់ និង ទេស សំខាន់ ខណៈអ្នកលេងឆ្លងដែនថៃមាន ឆក ឆ័យ, ដេវីត សរុងអារុន, ភេត លូកយ៉ត និងអូវិន សស៊ីងស្សាម។ ក្នុងចំណោមខ្មែរទាំង៤រូបត្រូវបានគេមើលឃើញថា ផល សោភ័ណ្ឌ ជាកីឡាករលេចធ្លោជាងគេ និងធ្លាប់ឆ្លងកាត់បទពិសោភ័ណ្ឌលើសង្វៀនបានច្រើនទាំងលក្ខណៈជាតិ និងអន្តរជាតិ។
និយាយជាមួយ Sabay តារាប្រចាំក្លិបតាឡីដំរីមានរិទ្ធិ ផល សោភ័ណ្ឌ ថា សម្រាប់កីឡាករខ្មែរ៣នាក់ផ្សេងទៀតក៏ជាកីឡាករខ្លាំងដែរ ដូច្នេះរូបគេមិនអាចមើលស្រាលបានឡើយ ប៉ុន្តែគ្មានអ្វីគួរឲ្យខ្លាចញញើតឡើយ។ ចំពោះកីឡាករថៃទាំង៤នាក់នោះវិញ មានកីឡាករខ្លះធ្លាប់មកប្រកួតនៅកម្ពុជា ហើយក៏ធ្លាប់ប៉ះរូបគេដែរ។ សោភ័ណ្ឌបញ្ជាក់ថា ៖«កីឡាករថៃម្នាក់ធ្លាប់សន្លប់ក្រោមផ្លែកែងរបស់ខ្ញុំដែរ តែអ្នកផ្សេងទៀតក៏ធ្លាប់ទទួលបានជ័យជម្នះនៅលើទឹកដីកម្ពុជា»។
លោក ម៉ា សេរី នាយកផ្នែកកីឡានៅស៊ីធីអិនបាននិយាយថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតដែល CNC បានរៀបចំការប្រកួតប្រដាល់ ពីព្រោះកន្លងមកធ្លាប់តែធ្វើនៅស៊ីធីអិន និង MYTV។ អ្វីពិសេសសម្រាប់ការប្រកួតនេះគឺជាការប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិដែលមានខ្មែរ៤នាក់ និងថៃ៤នាក់ ហើយនៅពេលខាងមុខស្ថានីយមួយនេះនឹងបង្កើតកម្មវិធីប្រដាល់បន្ថែមទៀត។
លោក គីង យ៉ារ៉ូ តំណាងក្រុមហ៊ុនភេសជ្ជៈគោជល់បាននិយាយថា លោកមានកិត្តិយសដែលបានសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា និងទូរទស្សន៍ CNC ដើម្បីបង្កើតព្រឹត្តិការណ៍ប្រដាល់អន្តរជាតិនេះឡើង។ សកម្មភាពនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា។
ព្រឹត្តិការណ៍នេះមិនខុសអ្វីនឹងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់អន្តរជាតិនៅសង្វៀនបាយ័នឡើយដោយកីឡាករខ្មែរនៅពូលមួយ និងកីឡាករថៃនៅពូលមួយ។ កីឡាករខ្មែរម្នាក់ៗត្រូវជួបប្រកួតនឹងកីឡាករថៃទាំង៤នាក់ ហើយកីឡាករថៃម្នាក់ៗក៏ត្រូវជួបប្រកួតនឹងកីឡាករខ្មែរទាំង៤នាក់ដែរ។ រហូតដល់វគ្គខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រទើបកីឡាករខ្មែរអាចជួបកីឡាករខ្មែរ ឬកីឡាករថៃអាចជួបមិត្តរួមជាតិ ប្រសិនបើកីឡាករប្រទេសនីមួយៗមានពិន្ទុខ្ពស់ឡើងដល់វគ្គខ្វែង។
សម្រាប់ជ័យលាភី ជើងឯងទទួលបានខ្សែក្រវាត់មួយ ពានមួយ និងប្រាក់រង្វាន់២០លានរៀល ជើងឯករងទទួលបានពានមួយអមដោយប្រាក់រង្វាន់១០លានរៀល ខណៈចំណាត់ថ្នាក់លេខ៣បានពានមួយ ប្រាក់រង្វាន់៦លានរៀន និងលេខ៤ពានមួយព្រមទាំងប្រាក់រង្វាន់៤លានរៀល៕

Post a Comment