GuidePedia

0
​ ក្លឹប​បិសាច​ក្រហម​ Manchester United ឈាន​ទៅ​ដល់​ការ​ចុះ​កុង​ត្រា ​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប​ PSV កីឡាករ​ Memphis Depay​ ហើយ​នេះ​បើ​យោង​តាម​វេបសាយ​ផ្លូវ​ការ​របស់​ក្លឹប​។


កាល​ពី​រដូវ​កាល​មុន​​លោក​ Luis van Gaal​ ធ្លាប់​ផ្ដល់​ដំបូន្មាន​ដល់​ កីឡាករ​ជម្រើស​ជាតិ​ហុល្លង់​​រូប​នេះ​ឲ្យ​លេង​ក្នុង​ក្លឹប​ PSV​ យ៉ាង​ហោច​ណាស់​បាន ​មួយ​រដូវ​កាល​សិន​ទៅ ​​មុន​ពេល​ប្ដូរ​ទៅ​លេង​នៅ​ អង់គ្លេស។ ដោយ​ការ​សម្រេច​ចិត្ត​ត្រូវ​រូប​គេ​ក៏​នៅ​លេង​ឲ្យ​ PSV​ សិន​ហើយ​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន ​​Eredivisie នៃ​លីគ​កំពូល​ហុល្លង់​។

ដោយ​ឡែក​​កាល​ពី​ពីរ​បី​ខែ​មុន​​ Depay ក៏​ធ្លាប់​និយាយ​ថា ​រូប​គេ​ចង់​មក​លេង​នៅ​ Man Utd ស្រប​ពេល​ ហង្ស​ក្រហម​ចង់​បាន​រូប​គេ​ដែរ​នោះ ​​ប៉ុន្តែ​ឥឡូវ​នេះ​អ្វីៗ​បាន​ច្បាស់​លាស់​ហើយ​ពោល​គឺ​ បិសាច​ក្រហម​ព្រម​ទទួល​យក ​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​ក្នុង​តម្លៃ​ ៣៣.៩​លាន​ដុល្លារ​ ហើយ​ពេល​នេះ​រូប​គេ​ក៏​កំពុង​ធ្វើ​តេស្ត​សុខភាព​នៅ​ Old Trafford ​ផង​ដែរ។


ទាក់​ទង់​ទៅ​នឹង​ការ​ផ្ទេរ​ចេញ​របស់ Memphis Depay លោក ​​Marcel Brands អ្នក​គ្រប់​គ្រង់​បច្ចេកទេស​ក្លឹប PSV បាន​និយាយ​ថា​៖ ខាង​យើង​មាន​មោទនភាព​ខ្លាំង​ណាស់​​ ដែល​ការ​ចរចា​ក្នុង​ការ​ផ្ទេរ​បាន​សម្រេច​យ៉ាង​ឆាប់​រហ័ស។ Memphis ធ្លាប់​ជា​យុវជន​របស់​ក្លឹប​ តែ​ឥឡូវ​រូប​គេ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប់​ដ៏​សំខាន់​ ដែល​ធ្វើ​ឲ្យ​យើង​លើក​ពាន​នៅ​រដូវ​កាល​នេះ។

Post a Comment

 
Top