GuidePedia

0
អ្នក​ចាត់​ការ​ក្លឹប​តោ​ខៀវ​លោក​ Jose Mourinho បាន​និយាយ​ថា​ការងារ​ដ៏​ធំ​បំផុត​របស់​គាត់ ​ក្នុង​រដូវ​ក្ដៅ​នេះ​គឺ​​រក្សា​កីឡាករ​ទាំង​អស់​របស់​លោក​ ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ក្លឹប​ជិត​លើក​ពាន Premier League និង​បាន​លើក​ពាន​ League Cup​នៅ​រដូវ​កាល​នេះ។


ប៉ុន្តែ​អ្នក​ចាត់​ការដែល​គេ​ហៅ​ថា​ The Spacial One ​រូប​នេះ​បាន​ទទូច​ថា​នៅ​បន្ត​កុង​ត្រា​ខ្សែ​ការពារ​ Barnislav Ivanovic​ ដែល​នឹង​ផុត​កំណត់​ពេល​ចប់​រដូវ​កាល​នេះ។ “ រឿង​ដំបូង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ពេល​ចប់​រដូវ​កលា​នេះ​គឺ​ត្រូវ​រក្សា​កីឡាករ​របស់​ខ្ញុំ​ឲ្យ​គង់វង្ស។" គេហទំព័រ​ talkeSPORT​បាន​ស្រង់​សម្ដី​របស់​លោក ​ Mourinho ​ពេល​ក្រុម​ការងា​របស់​គេហទំព័រ​​សួរ​អំពី​គោល​បំណង​បន្ត​ទៀត​របស់​លោក​នៅ​រដូវ​កាល​បន្ត​ទៀត។

"ខ្ញុំ​នឹង​ធ្វើ​រឿង​នេះ​ឲ្យ​បាន​ពេល​ចប់​រដូវ​កាល​នេះ​"។​​ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បន្ត​៖"​កាល​ពី​ឆ្នាំ​ទៅ​​ខ្ញុំ​ចង់​ឲ្យ​កីឡាករ​ខ្លះ​ចាក​ចេញ​ដើម្បី​ឲ្យ​ក្លឹប​មាន​មូលនិធិ​រក​ទិញ​បាន​កីឡាករ​ផ្សេង​ទៀត។​​ ប៉ុន្តែ​រដូវ​កាល​នេះ​ខ្ញុំ​រីក​រាយ​នឹង​អ្វី​ដែល​កូន​សិស្ស​របស់​ខ្ញុំ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ហើយ​ខ្ញុំ​នៅ​តែ​រក្សា​ពួក​គេ​ហើយ​អភិវឌ្ឍន៍​ពួក​គេ​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​លើស​ហ្នឹង​ទៀត។"


លោក​ Jose mourinho​ បាន​មក​ដឹក​នាំ​ក្លឹប ​Chelsea​ ជា​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៣​ហើយ​បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ Premier League​ នៅ​រដូវ​កាល ២០១៤~២០១៥​ នេះ និង​ពាន​ league Cup បន្ទាប់​ពី​ធ្លាប់​ដឹក​នាំ​ក្លឹប​នេះ​ដំបូង​ នៅ​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៧។

Post a Comment

 
Top