GuidePedia

0
យោងតាមប្រភពព័ត៌មានពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ វីរៈនារី ស៊ន សៀវម៉ី ម្ចាស់មេដាយមាស កីឡាអាស៊ី លើកទី១៧ នៅសាធារណៈរដ្ឋកូរ៉េ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Taekwodo Championships 2015 នៅប្រទេសរុស្ស៊ី ដែលចាប់ផ្ដើម ពីថ្ងៃទី១២-១៨ ខែឧសភាខាងមុខ ។


បន្ទាប់ពីមិនមែនសិទ្ធចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរី កីឡាការិនីតេក្វាន់ដូដ៏ឆ្នើមរបស់កម្ពុជា ស៊ន សៀវម៉ី បានខិតខំប្រឹងប្រែងហ្វឹកហាត់ យ៉ាង ខ្លាំង ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល នាឆ្នាំ២០១៦ ។

ប៉ុន្ដែដើម្បីជាការវាស់សមត្ថភាព និងដកស្រងបទពិសោធន៍ជាមួយកីឡាការិនីតេក្វាន់ដូប្រទេសផ្សេងៗ លោក ឆយ យ៉ុងសុក ក៏បានដឹកនាំវីរៈនារី ស៊ន សៀវម៉ី ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ World Taekwodo Championships 2015 នៅរុស្ស៊ីតែម្ដង ។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍អន្ដរជាតិដ៏ធំមួយនេះ គឺមានកីឡាការិនីតេក្វាន់ដូឆ្នើមៗជុំវិញពិភពលោកជាច្រើនមកចូលរួម ហើយវាក៏ជា ឱកាស ដែលកីឡាករិនី ស៊ន សៀវម៉ី របស់កម្ពុជា ត្រូវធ្វើការប្រកួត ដើម្បីដកស្រង់បទពិសោធន៍ មុននឹងចេញទៅប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ដែរ ។


លោក ជាតិ ខេមរា មន្ដ្រីសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា បានថ្លែងឲ្យដឹងដែរថា ពិតណាស់ពេលនេះ កីឡាករិនី ស៊ន សៀវម៉ី កំពុងស្ថិតនៅប្រទេសរុស្ស៊ី ដែលកញ្ញា ត្រូវ ចូលរួមប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកពិភពលោក ក្រោយការដឹកនាំរបស់លោក ឆយ យ៉ុងសុខ ជាគ្រូបង្វឹកកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា ។ ចំពោះការចូលរួមលើកនេះ លោកសង្ឃឹមថា សៀវម៉ី នឹងទទួលបានបទពិសោធន៍ល្អៗជាច្រើន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរមួយកម្រិត ទៀត ៕

Post a Comment

 
Top