នៅក្នុងប្រកួតកាលពីយប់មិញនេះ គឺជាការប្រកួតចុងក្រោយនៅក្នុងទឹកដី Stamford Bridge របស់ប្រធានក្រុមរបស់ Liverpool, Steven Gerrard ហើយនៅក្នុងប្រកួតនេះដែរ Liverpool បានស្មើជាមួយក្រុមម្ចាស់ជើងឯក Premier League, Chelsea។
ក្នុងការប្រកួតនោះ គេក៏បានឃើញរូបភាពដែលមិនអាចទទួលយកបានមួយដែរ គឺរូបភាពឌឺដងទៅកាន់ Steven Gerrard ដែលបង្ហាញពីការដួលរបស់គេ កាលពីរដូវកាលមុន នៅក្នុងប្រកួតសំខាន់ ក្នុងការឆ្ពោះទៅកាន់ការលើកពាន Premier League។
សម្រាប់គ្រាប់តាមស្មើរបស់ Liverpool គឺរកបានដោយ Gerrard ដែលនេះបានធ្វើឲ្យអ្នកគាំទ្រ Chelsea មានអារម្មណ៍មិនល្អទាល់តែសោះ តែទោះបីជាយ៉ាងនេះក្ដីពួកគេបានប្ដូរអាកប្បកិរិយាវិញ ដោយពួកគេបានក្រោកឈរទះដៃ នៅពេល Gerrard ត្រូវបានប្ដូរចេញ។
តាមរយៈសកម្មភាពបែបនេះ ត្រូវបានប្រិយមិត្តបាល់ទាត់ មានការប្រតិកម្មយ៉ាងខ្លាំង ជាពិសេសគឺពួកគេបានវាយប្រហារ ទៅលើអ្នកគាំទ្រ Chelsea តែម្ដង។
Chelsea (John Terry នៅនាទីទី៥) 1-1 Liverpool (Steven Gerrard នៅនាទីទី៤៤)

Post a Comment