GuidePedia

0
ការប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិលើ សង្វៀន SEA-TV កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៥ ម្សិលមិញ អ្នកប្រដាល់កម្ពុជា ង៉ែត រដ្ឋា ក្លឹប តាព្រហ្មមានជ័យបានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ P.I.A ដោយពិន្ទុដាច់ ខណៈចៅក្រមទាំង៥ សុទ្ធតែផ្ដល់ជ័យជំនះឲ្យ P.I.A ទាំងអស់គ្នាគឺអ្នកប្រដាល់ថៃ រូបនេះឈ្នះ រដ្ឋា គ្រប់ៗគ្នា ហើយជាអ្នកប្រដាល់កម្ពុជាទី២ ហើយដែលចាញ់អ្នកប្រដាល់ថៃរូបនេះអ្នក ទី១ គឺ គង់ សំបូរ ក្លឹបបូរីរាជសីហ៍មានរិទ្ធ ដែលចាញ់ P.I.A ដោយពិន្ទុបែបនេះ ។


ដោយឡែកអ្នកប្រដាល់កម្ពុជា ម៉ន សាម៉េត ក្លឹបការិយាល័យទី៥ កងទ័ពជើងគោកបានប្រកួតចាញ់អ្នកប្រដាល់ថៃ ឈ្មោះ Yorth Sing ដោយពិន្ទុដាច់ដែរ ។ ចៅក្រម៤រូប ផ្ដល់ជ័យជំនះឲ្យ Yorth Sing និងមានតែម្នាក់ប៉ុណ្ណោះដែលផ្ដល់ជ័យជំនះឲ្យ សាម៉េត ឈ្នះនោះគឺ Yorth Sing ឈ្នះ ម៉ន សាម៉េត ៤-១ ។

ចំណែកអ្នកប្រដាល់ បឺត សង្ឃឹម ក្លឹបរ៉ាហាប់ស្វាយប៉ាកប្រកួតចាញ់ពិន្ទុ មាស សារ៉ាក់ ក្លឹបដួងសែនសុខអង្គរ ដោយពិន្ទុទាំងមិន អស់ចិត្ត ។ ការវាយចេញរបស់ សង្ឃឹម ហាក់ដូចជាចំគោលដៅច្រើនជាង មិនតែប៉ុណ្ណោះនៅទឹកទី១ កែងរបស់សង្ឃឹម បាន ធ្វើឲ្យសារ៉ាក់មានរបួសហូរឈាមនៅលើថ្ពាល់ខាងឆ្វេងទៀតផង ។ ស្ថានភាពនៃការប្រកួតសារ៉ាក់ច្រើន តែវាយនៅដើមទឹកឯ ចុងទឹកជាឱកាសរបស់សង្ឃឹមវិញ តែគូនេះគេបានប្រកាសឲ្យជួបសង សឹកនៅថ្ងៃណាមួយមិនខាន ឡើយ ។

ពុទ្ធ សុជាតិ ក្លឹបពុទ្ធសេរីវង្សប្រកួតឈ្នះពិន្ទុ ថន ភឿត ក្លឹបឃ្លាំងមឿងកីឡាដោយពិន្ទុទាំងត្រដាបត្រដួសបន្ទាប់ពី ប្រកួតគ្នា៥ទឹកពេញនោះ ។ សុជាតិត្រូវអាជ្ញា កណ្ដាល រាប់ ៨ នៅទឹកទី២ បន្ទាប់ពីគេដួលហើយមុខរបស់គេបោកជាមួយ កម្រាលសង្វៀនមួយទំហឹងបណ្ដាលឲ្យគេងងឹតមុខនោះ ។


សម្រាប់ បឺត វ៉ាន់ឌី ក្លឹបរ៉ាហាប់ស្វាយប៉ាកបានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន ស្រ៊ុន ពិសី នៅទឹកទី៤ ដោយសារ តែ ពិសីមានកំហុសគឺវាយមួយកែង ពីក្រោយលើកញ្ចឹងក វ៉ាន់ឌី បន្ទាប់ពីអាជ្ញាកណ្ដាលឃាត់ទៅហើយនោះធ្វើឲ្យវ៉ាន់ឌី សន្លប់ ។ អ្នកប្រដាល់ទាំង២រូបនេះ មានរបួសដូចគ្នាគឺពិសីបែកសៀតផ្កា ឆ្វេង ទឹក២ និងចុងភ្នែកឆ្វេងទឹក៣ ឯ វ៉ាន់ឌី បែកលើភ្នែកឆ្វេងទឹក៣ ។ ហ៊ឹម សារ៉ាន់ សមាគមប្រដាល់ក្រសួងការពារជាតិប្រកួតស្មើពិន្ទុជាមួយ ផង់ សុភាព ក្លឹបតា ឡីដំរីមានរិទ្ធ រីឯ សោម ចន្ថា ក្លឹបគីសែនមានរិទ្ធផ្ដួលប្រើជង្គង់ផ្ដួល ហេង ហុក ក្លឹបតាឡីដំរីមានរិទ្ធត្រឹមទឹកទី១ ៕

Post a Comment

 
Top