អ្នកប្រដាល់បឺត សង្ឃឹមក្លឹបរ៉ាហាប់ស្វាយប៉ាកប្រកួតចាញ់ពិន្ទុមាស សារ៉ាក់ក្លឹបដួងសែនសុខអង្គរដោយពិន្ទុទាំងមិនអស់ចិត្តនៅក្នុងការប្រកួតនាព្រឹកថ្ងៃទី១០ឧសភាលើសង្វៀន SEA-TV ។
ការវ៉ៃចេញរបស់សង្ឃឹមហាក់ដូចជាចំគោលដៅច្រើនជាងមិនតែប៉ុណ្ណោះនៅទឹកទី ១កែងរបស់សង្ឃឹមបានធ្វើឲ្យសារ៉ាក់មានរបួសហូរឈាមនៅលើថ្ពាល់ខាងឆ្វេងទៀតផង ។
ស្ថានភាពនៃការប្រកួតសារ៉ាក់ច្រើនតែវ៉ៃនៅដើមទឹក ឯចុងទឹកជាឱកាសរបស់សង្ឃឹមវិញ តែគូនេះគេបានប្រកាសឲ្យជួបសងសឹកនៅថ្ងៃណាមួយមិនខានឡើយ ។ ពុទ្ធ សុជាតិក្លឹបពុទ្ធសេរីវង្សប្រកួតឈ្នះពិន្ទុថន ភឿតក្លឹបឃ្លាំងមឿងកីឡាដោយពិន្ទុទាំងត្រដាបត្រដួសបន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ ។
សុជាតិត្រូវអាជ្ញាកណ្ដាលរាប់ ៨ នៅទឹកទី ២បន្ទាប់ពីគេដួលហើយមុខរបស់គេបោកជាមួយកម្រាលសង្វៀនមួយទំហឹងបណ្ដាលឲ្យគេងងឹតមុខនោះ ។ បឺត វ៉ាន់ឌីក្លឹបរ៉ាហាប់ស្វាយប៉ាកបានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួនស្រ៊ុន ពិសីនៅទឹកទី ៤ ដោយសារតែ ពិសីមានកំហុសគឺវាយមួយកែងពីក្រោយលើកញ្ចឹង ក វ៉ាន់ឌីបន្ទាប់ពីអាជ្ញាកណ្ដាលឃាត់ទៅហើយនោះធ្វើឲ្យវ៉ាន់ឌី សន្លប់ ។
អ្នកប្រដាល់ទាំង ២ រូបនេះមានរបួសដូចគ្នាគឺពិសីបែកសៀតផ្កាឆ្វេងទឹក ២ និង ចុងភ្នែកឆ្វេងទឹក ៣ ឯ វ៉ាន់ឌី បែកលើភ្នែកឆ្វេងទឹក ៣ ។ ហ៊ឹម សារ៉ាន់សមាគមប្រដាល់ក្រសួងការពារជាតិប្រកួតស្មើពិន្ទុជាមួយផង់ សុភាពក្លឹបតាឡីដំរីមានរិទ្ធិ ឯ សោម ចន្ថាក្លឹបគីសែនមានរិទ្ធិផ្ដួលប្រើជង្គង់ផ្ដួលហេង ហុកក្លឹបតាឡីដំរីមានរិទ្ធិនៅទឹកទី ១ ។

Post a Comment