ការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវ៉ាត់ K-Cement ទម្ងន់៦០គីឡូក្រាមលើសង្វៀន SEA-TV កាលពីល្ងាចថ្ងៃទី៩ឧសភាអ្នកប្រដាល់មាស ច័ន្ទមានបានតវ៉ាចំពោះលទ្ធផលដែលកណៈកម្មការបច្ចេកទេសសម្រេចឲ្យគេចាញ់ពិន្ទុលាស់ យីនក្លឹបបង្ក្រាបគ្រឿងញឿន ។
អាជ្ញាកណ្ដាលដឹកនាំប្រកួតសម្រាប់គូនេះគឺលោកម៉ាក់ សាមឿន និង ចៅក្រមចំនួន ៥ រូបគឺដួង បូរី-ឡុង វណ្ណថន-លោកឃន ចាន់គុណវឌ្ឍន៍-លោកនិន វ៉ាន់ឌី និង លោកព្រំ សុភា ។ បើតាមការទម្លាយឲ្យដឹងនោះថាលទ្ធផល ដែលចៅក្រមទាំង ៥ សម្រេចនោះគឺ៣នាក់ឲ្យមាស ច័ន្ទមានឈ្នះដែលមានលោកឃន ចាន់គុណវឌ្ឍន៍ លោកនិន វ៉ាន់ឌី និង លោកព្រំ សុភា ។ចៅក្រម ២ រូបដែលឲ្យលាស់ យីនឈ្នះនោះគឺលោកដួង បូរី និង លោក ឡុង វណ្ណថន ។
លទ្ធផលគឺមាស ច័ន្ទមានឈ្នះលាស់ យីន ៣ ទល់ ២តែគណៈកម្មការវិនិច្ឆ័យបានសម្រេចប្ដូរឲ្យមាស ច័ន្ទមានជាអ្នកឈ្នះវិញ ។ មិនមានការពន្យល់ពីរឿងនេះឡើយតែបន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗនោះមានការប្រជុំបន្ទាន់មួយ សម្រាប់គណៈកម្មការដែលពាក់ព័ន្ធក្នុងការកាត់ក្ដីនេះ និង អ្នកមិនមានការពាក់ព័ន្ធក៏ចូលរួមប្រជុំដែរដើម្បីវាយតម្លៃជា ថ្មីចំពោះការប្រកួតរវាងលាស់ យីន និង មាស ច័ន្ទមាននេះ ។
ពត៌មានលំអិតនៃអង្គប្រជុំនោះមិនត្រូវបានទម្លាយឡើយតែអង្គប្រជុំទទួលស្គាល់ថាលាស់ យីនជាអ្នកឈ្នះលើមាស ច័ន្ទមានមែន ។
មាស ច័ន្ទមានបាននិយាយថាគេពិតជាតវ៉ាចំពោះការសម្រេចនេះមែនតែគេជឿថាគេមិនរកយុត្តិធម៌ឲ្យរូបគេឡើយតែគេមិនខ្វល់ទេ ។អ្នកប្រដាល់រូបនេះនិយាយ ទៀតថាគេទទួកស្គាល់ថា ២ ទឹកចុងក្រោយគេអស់ និង ដួលច្រើនមែនតែ ៣ ទឹកដំបូងគេឈ្នះដាច់ទៅហើយហេតុអ្វីក៏គេបែរជាចាញ់បែបនេះ ?
ក្នុងព្រឹត្តិការណ៍នេះនៅជុំទី ២ លាស់ យីនវ៉ៃបាន ៣ ប្រកួតឈ្នះ ២ ប្រកួត និង ចាញ់ ១ ប្រកួត ឯ មាស ច័ន្ទមាន ២ ប្រកួតចាញ់ទាំង ២ ប្រកួតទើបគេមិនសុខចិត្តនោះ ។

Post a Comment