GuidePedia

0
ខ្សែបម្រើ Cesc Fabregas​បាន​អះអាង​ថា លោក Jose Mourinho​គឺជា​គ្រូបង្វឹក​ដែល​អស្ចារ្យ​បំផុត ដែល​គាត់​មិន​ធ្លាប់​ដែល​លេង​ជាមួយ​។ ក្រុម​តោ​ខៀវ Chelsea ដណ្តើមបាន​ជើងឯក Premier League ជា​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ជាមួយនឹង​ជ័យជំនះ​១–០ លើ​ក្រុម Crystal Palace កាលពី​ថ្ងៃអាទិត្យ ហើយ​កីឡាករ Fabregas មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឥទ្ធិពល​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់​នេះ លើ​ជោគជ័យ​ដែល​សម្រេចបាន គឺ​មិនអាច​ប៉ាន់​ស្ថាន​បានទេ។


សូម​បញ្ជាក់​ថា កីឡាករ Fabregas​ធ្លាប់​ស្ថិត​ក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​អស្ចារ្យ​ជាច្រើន​នាក់ ក្នុង​នោះ​រួមមាន​ទាំង​លោក Pep Guardiola, Vicente del Bosque និង​លោក Arsene Wenger នៅក្នុង​អាជីព​របស់​គាត់ ប៉ុន្តែ​គាត់​និយាយ​ថា លោក Mourinho គឺជា​គ្រូបង្វឹក​លេខ​មួយ​គ្មាន​គូ​ប្រៀប។

កីឡាករ​វ័យ​២៨​ឆ្នាំ​ម្នាក់​នេះ បាន​និយាយ​ថា លោក Mourinho ចូលចិត្ត​តែ​ឈ្នះ​ម្យ៉ាង​គត់ ហើយ​គាត់​ដឹង​ច្បាស់​ពី​វិធីសាស្ត្រ​ដឹកនាំ​ក្រុម​ទាំងមូល គាត់​ដឹង​ច្បាស់ ពី​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗ នោះ​ហើយ​គឺជា​អ្វី​ដែល​យើង​ចង់បាន​ពី​អ្នកចាត់ការ។


ទោះបីជា​យ៉ាងណាក៏ដោយ អតីត​កីឡាករ​របស់​ក្លិប Barcelona​ម្នាក់​នេះ បាន​និយាយ​ក្រើនរំឭក​ផងដែរ ដល់​កីឡាករ​ក្រុម Chelsea​ថា គូប្រជែង​របស់​ពួកគេ​នៅក្នុង​រដូវ​កាល​នេះ គឺ​មិនមែន​ជា​រឿង​ធម្មតា​នោះទេ ហើយ​វា​ទើបតែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ​សម្រាប់​ពួក​យើង​ទាំងអស់គ្នា៕

Post a Comment

 
Top