GuidePedia

0
កីឡាករ Ashley Young ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាបរបស់ ​Man Utd នឹង​​បន្ត​កុងត្រា​៣​ឆ្នាំ​ទៀត​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ​នៅ​ពេល​ចប់​រដូវ​កាល​នេះ។


ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប Ashley Young ​ជា​កីឡាករ​ម្នាក់​ដែល​រីក​ចំរើន​ខ្លាំង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Louis van Gaal ​នៅ​ Man Utd ​ក្នុង​រដូវ​កាល​ដំបូង​​នេះ។ ខណៈ​ដែល​រូប​គេ​ផ្ទាល់​ក៏​បាន​និយាយ​ដែរ​ថា​នឹង​បន្ត​កុងត្រា​ថ្មី​នៅ Old Trafford ​៣​ឆ្នាំ​ទៀត​ពេល​ចប់​រដូវ​កាល​នេះ។

កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ទទួល​បាន​ប្រាក់​ប្រចាំ​សប្ដាហ៍​ ១២០០០០​ផោន​សម្រាប់​កុងត្រា​ចាស់ ហើយ​កុងត្រា​ថ្មី​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​រដូវ​ក្ដៅ​ខាង​មុខ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​នឹង​មិន​ប្រែ​ប្រួល​អ្វី​ដែរ។


កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​ Man Utd ​ទិញ​ពី Aston Villa ​កាល​ពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ​ខ្លួន​ចន្លោះ​ពី ១៥​លាន​ផោន​ទៅ​២០​លាន​ផោន។ ​ហើយ​តាំង​ពី​ផ្លាស់​មក​រូប​គេ​​​​រក​គ្រាប់​បាល់​១៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​បាន​១១២​ប្រកួត​៕

Post a Comment

 
Top