GuidePedia

0
ក្រុមការពារតំណែងជើងឯក Real Madrid បានបរាជ័យក្នុងជើងទី១ នៅក្នុងផ្ទះរបស់ក្រុម Juventus ដោយ បាល់ប៉េណាល់ទីនៅនាទីទី៥៨ យប់មិញនេះស៊ុត ដោយកីឡាករខ្សែប្រយុទ្ធ Carlos Tevez ក្រោយពេលវគ្គទី១មាន លទ្ធផលស្មើ ១-១ ។


ក្នុងជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Turino ក្នុងជើងទី១នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League ក្រុមរបស់លោក Carlo Ancelotti បាន១គ្រាប់ត្រឹមចាប់ផ្តើមលេងបាន៩នាទីដំបូងពីការធ្វើបាន សម្រេចដោយកីឡាករ Alvaro Morata មុនពេលដែល Cristiano Ronaldo តែតជួយឲ្យ Real Madrid តាមបានស្មើ វិញនៅនាទី២៧ មុនពេលរបូតគ្រាប់ចាញ់ដោយបាល់ប៉េណាល់ទីវិញនៅនាទី៥៨ ពីការទាត់បញ្ចូលទីបានសម្រេច ដោយអតីតខ្សែប្រយុទ្ធរបស់ក្លឹប Manchester City, Carlos Tevez ។

ក្នុងជំនួប៩០នាទីពេញ ក្រុមទាំងពីរសុទ្ទតែបានបង្ហាញនូវការខ្សែការពារដ៏រឹងមាំដូចគ្នាជាពិសេស និងមិនងាយធ្វេសប្រ ហែសដូចគ្នា ថែមទាំងមិនផ្តល់ឱកាស ល្អៗឡើយ បើទោះបីជាវាយសម្រុកយ៉ាងណាក៏ដោយ ដោយមានលទ្ធផលផ្លូវការ ក្រោយបញ្ចប់ការប្រកួតគឹ Juventus ២ និង Real Madrid ១ ។

តែយ៉ាងណាក៏ដោយ លទ្ធផលនេះមិនអាក្រក់ណាស់ណាទេសម្រាប់ Real Madrid ក្នុងការសងសឹកវិញក្នុងទឺកដីនៃ ប្រទេសអេស្ប៉ាញនៅកីឡដ្ឋាន Santiago Bernabeu នារាត្រីថ្ងៃទី១៣ ឧសភាខាងមុខក្នុងជើងទិ២វិញម្តង ដោយរំពឹង ថាស៊ី ១-០ ក៏មានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរ ខណៈដែល FC Barcelona នឹងជួបជាមួយ Bayern Munich នាម៉ោង ១:៤៥នាទីរំលងអធ្រាត្រដើម្បីបញ្ចប់ជើងទី១ ៕




Post a Comment

 
Top