GuidePedia

0
​ក្រុម​ជើងឯក​ទៅហើយ​នៅ Bundesliga, Bayern Munich បាន​បន្ត​ចាញ់​បួន​ប្រកួត​ជាប់​គ្នា​ក្រោម​ការដឹកនាំ​របស់ លោក Pep Guardiola ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Ausgburg 1-0 ចំណែក Leverkusen ចាញ់ម្ចាស់ផ្ទះMoenchengladbach 3-0 កាលពីចុង​សប្តាហ៍​កន្លងមក។


Bayern Munich ដែល​ចាញ់ Barcelona 3-0 នៅ Champions League បាន​សល់​គ្នា​ដប់​នាក់​នៅ​នាទី​ទី 12 នៅពេល​អ្នក​ចា​ទី Pepe Reina ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​កំហុស​លើ​ខ្សែប្រយុទ្ធ Augsburg, Raul Bobadilla​។ Manuel Neuer ដែល​ទុកអោយសំរាក​នោះក៏​ផ្លាស់​ចូល​ជំនួស Phillip Lahm និង​ចាំទី​ជំនួស Reina​។

តែ​បាល់​ពិន័យ 11 ម៉ែត្រ​នោះ​ខ្សែការពារ​ហូ​ឡង់ Paul Verhaegh ស៊ុត​បុករ​បាទី​។ ទោះជា​យ៉ាង​ក៏ដោយក្រុម​ភ្ញៀវ Augsburg នៅតែ​រកបាន​គ្រាប់​ជ័យជំនះ​ក្នុងការ​ប្រកួតនៅ​នាទី​ទី 71 ដោយ Raul Bobadilla​។ លទ្ធផល​នេះ​មានន័យថា Bayern Munich ត្រូវធ្វើ​ដំណើរ​ទៅ​ជួប Barcelona ជើង​ទី​ពីរ UEFA Champions League ដោយ​ចាញ់​បួន​ប្រកួត​ជាប់​គ្នា​។

​ចំណែក​ការប្រកួត​បន្តទៀត​នេះ Borussia Moenchengladbach បាន​យកឈ្នះ​គូប្រជែង Leverkusen 3-0 បន្ត​ឱកាស​ឈរ​តំណែង​លេខ​បី​មាន​កៅអី​នៅ Champions League រដូវ​កាល​ក្រោយ​មិនបាន​ជំ​រុះ​។ បី​គ្រាប់​របស់ Moencheng រកបាន​ដោយ Max Kruse នាទី 50, Patrick Hermann នាទី​ទី 81 និង​គ្រាប់​ទី​បី​ដោយ Ibrahima Traore នាទី​ទី 88 ដែល​ធ្វើអោយ Moengchengladbach បាន​បី​ពិន្ទុ​ពី​ការប្រកួត​ឈរ​លេខ​បី​មាន 63 ពិន្ទុ តាម​ពីក្រោយ Wolfsburg ពីរ​ពិន្ទុ និង​ដាច់​លេខ​បួន Leverkusen 5 ពិន្ទុ​៕

Bayern Munich 0 - 1 Augsburg



Borussia Moenchengladbach 3 - 0 Bayer Leverkusen



Borussia Dortmund 2 - 0 Hertha Berlin


Paderborn 1 - 3 Wolfsburg



Hannover 96 1 - 1 Werder Bremen



លទ្ធផលបាល់ ៖



តារាងពិន្ទុ ៖

Post a Comment

 
Top