GuidePedia

0
​សម្រាប់​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​ក្រុម​​បាល់​ទាត់​ជម្រើស​ជាតិ​ឡាវ​ នឹង​​ចាប់​ផ្ដើម​លក់​សំបុត្រ​នា​ថ្ងៃ​ទី ៣០ ​ដល់​ថ្ងៃ​ទី​២ ខែ ឧសភា ឆ្នាំ ២០១៥​ នៅ​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។


លោក សៅ សុខារ៉ានាថ អ្នក​គ្រប់​គ្រង​ផ្នែក​ទី​ផ្សា​​រ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​សំបុត្រ ដែល​​ត្រូវ​ដាក់​លក់​មាន​ ៤ ប្រភេទ​​និង​មាន​តម្លៃ​ខុស​ៗ គ្នា​សម្រាប់​ការ​ប្រកួត​បាល់ទាត់​មិត្តអន្តរជាតិ​រវាង​ក្រុម​កម្ពុជា​ និង​ឡាវ​នៅ​ថ្ងៃ​ទី​២​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។ សំបុត្រ​ដែល​ត្រៀម​សម្រាប់​ការ​ដាក់​លក់​ចំពោះ​ជំនួប​មិត្តភាព​នេះ​មិន​បាន​កំណត់​​ចំនួន​ឡើយ​គឺ​ដាក់​លក់​តាម​ស្ថាន​ភាព​ ប្រសិន​បើ​​លក់​សំបុត្រ​អស់​​​លឿន​​មុន​ថ្ងៃ​ប្រកួត សំបុត្រ​នឹង​ត្រូវ​បោះ​ពុម្ព​បន្ថែម​ទៀត។​

លោក​បាន​បញ្ជាក់​ថា ​តម្លៃ​សំបុត្រ​នៅ​តំបន់​ដែល​គ្មាន​ដំបូល​ ខាង​កើត​ ខាង​ជើង ​និង ខាង​ត្បូង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ​មាន​តម្លៃ ៥០០០​រៀល ។ ចំណែក​​តំបន់​ដែល​មាន​ដំបូល ​ត្រូវ​បាន​បែង​ចែក​ជា​ ៣ ប្រភេទ​គឺ កន្លែង​អង្គុយ​លើ​ថ្ម​​​មាន​តម្លៃ​ ​១​០០០០​​រៀល​ កន្លែង​មាន​កៅអី​ជ័រពណ៌​ខៀវ​​សងខាង​​ផ្នែក​កណ្តាល​មាន​​តម្លៃ ១៥០០០​រៀល​ និង​កន្លែង​មាន​កៅអី​ជ័រ​កណ្ដាល​មាន​តម្លៃ​ ២០០០០​រៀល។

​​ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់​កម្ពុជា​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ នា​ថ្ងៃ​ទី ២ ខែ មិថុនា​ ឆ្នាំ ២០១៥ វេលា​ម៉ោង ៦ :០០ ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​និង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ BTV ផង​ដែរ៕

Post a Comment

 
Top