អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា កែវ រំចង់ និង ឡុង សុភី បាននិងកំពុងដាក់ទារុណកម្មលើខ្លួនឯង ដើម្បីពង្រឹងការហ្វឹកហាត់ឲ្យបានខ្លាំងទៅតាមអ្វីដែលពួកគេអាចធ្វើទៅបាន ព្រោះនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ អ្នកទាំង ២ ត្រូវឡើងប្រកួតជាមួយជើងខ្លាំងរបស់ថៃ Rareung Luk.Champacha និង Tilek Pithakmeunkan នៅក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់កំពូលអ្នកប្រដាល់ខារ៉ាបាវ ទម្ងន់ ៦៩ គីឡូក្រាម នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
បើទោះបីជាការប្រកួតកន្លងមក ត្រូវបានគេមើលឃើញថា សង្វៀនបាយ័ន បានរៀបចំឡើងដើម្បីជួយឲ្យ កែវ រំចង់ ឈ្នះបានខ្សែក្រវាត់នេះ សម្រាប់ជាការលុបលាងនូវភាពអាម៉ាស់ និងការបាត់បង់ប្រជាប្រិយអស់ពីកម្រិត ក្រោយចាញ់ដោយសន្លប់ក្រោមផ្លែកែង វង្ស ណយ និងកណ្តាប់ដៃ ម៉ឺន សុភា ក្តី ប៉ុន្តែស្ថានភាពប្រកួតជាក់ស្តែងកន្លងមកនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។
នៅក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កែវ រំចង់ របស់ក្លិបកងពលតូចអន្តរាគមន៍លេខ ៨ ភ្នំទ្រព្យ នឹងត្រូវធ្វើការប្រកួតជាមួយកីឡាករថៃ Tilek Pithakmeunkan ខណៈអ្នកលេងស្នៀតជង្គង់ ឡុង សុភី ត្រូវប្រឈមជាមួយជើងខ្លាំង Rareung Luk.Champacha ហើយថៃទាំង ២ នេះសុទ្ធតែធ្លាប់បានចាញ់ កែវ រំចង់ និង ឡុង សុភី នៅក្នុងការប្រកួតសន្សំពិន្ទុកន្លងមកដូចគ្នា។
នៅក្នុងការប្រកួតដ៏សំខាន់នេះ កែវ រំចង់ ត្រូវបានគេមើលឃើញថា អាចយកឈ្នះលើកីឡាករថៃ Tilek Pithakmeunkan ដោយមិនពិបាកនោះឡើយ ព្រោះ រំចង់ មានប្រៀបទាំងសមត្ថភាពប្រកួតជាក់ស្តែង ខណៈការសម្រេចសេចក្តីក្នុងពេលប្រកួតជាក់ស្តែង ក៏ រំចង់ អាចមានប្រៀបលើថៃម្នាក់នេះផងដែរ នៅពេលណាស្ថានភាពប្រកួតហាក់មានភាពប្រដំប្រសងគ្នា ឬចាញ់ប្រៀបបន្តិចបន្តួចនោះ ព្រោះ កែវ រំចង់ ជាតារាប្រចាំនៅសង្វៀនបាយ័ន ហេតុនេះការដាក់ពិន្ទុរបស់ចៅក្រម អាចនឹងមានភាពលម្អៀងទៅលើ កែវ រំចង់។
ទោះបីជាយ៉ាងណា លោក កែវ សំអាង ឪពុកបង្កើត និងជាគ្រូបង្ហាត់ផ្ទាល់របស់ កែវ រំចង់ បានប្រាប់វេបសាយក្នុងស្រុកមួយថា៖«ពេលនេះកូនរបស់ខ្ញុំកំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងទាំងថ្ងៃនិងយប់ពិសេសគេបានតមដំណេកជាមួយភរិយានិងគ្រឿងស្រវឹងអស់រយៈពេលប្រហែល ១ ខែមកហើយ ពីព្រោះខ្លាចបាត់បង់កម្លាំងពេលប្រកួត ដោយសារ រំចង់ បារម្ភខ្លាចមិនបានគ្រងខ្សែក្រវាត់ ដែលមានទឹកប្រាក់ច្រើនរហូតដល់ទៅ ៥ពាន់ដុល្លារនេះ»។
យ៉ាងណាមិញ ការវិលមកជួបគ្នារបស់ ឡុង សុភី និង Rareung Luk.Champacha វានឹងក្លាយជាការប្រកួតដ៏តានតឹងបំផុត។ បើទោះបីជា ឡុង សុភី បានយកឈ្នះ Rareung ក្នុងការប្រកួតវគ្គសន្សំពិន្ទុ ប៉ុន្តែ សុភី ក៏ធ្លាប់បានចាញ់ Rareung ក្នុងការប្រកួតមិត្តភាពនៅបាយ័ន មុនពេលប្រកួតខ្សែក្រវាត់នេះដែរ។
ម្យ៉ាងទៀត Rareung ពិតជាចង់ឈ្នះខ្សែក្រវាត់នេះខ្លាំងណាស់ ហើយគេនឹងបានប្រកួតដោយពេញទំហឹង គឺមិនមានការចងជើង ឬរារាំងពីភាគីណាមួយនោះទេ ព្រោះ Rareung ជាបេក្ខភាពដែលគេចង់ឲ្យទៅជួប កែវ រំចង់ នៅវគ្គផ្តាច់ព្រ័ត្រ។
ទោះបីជាយ៉ាងណា លោក ឡុង សាលវ័ន្ត ដែលជាបងប្រុសបង្កើត និងជាគ្រូបង្វឹក ឡុង សុភី បានប្រាប់ពីម្សិលមិញថា៖« ឡុង សុភី បានហ្វឹកហាត់យ៉ាងពេញទំហឹង ហើយគេនឹងប្រកួតអស់ពីចិត្ត មិនឲ្យអ្នកទស្សនាខកចិត្តនោះឡើយ គឺយើងមិនខ្វល់ពីរឿងអ្វីទាំងអស់»៕

Post a Comment