GuidePedia

0
អ្នក​ប្រដាល់​បឺត សង្ឃឹម​ក្លឹប​សាល​វ័​ន្ដ​កីឡា​បញ្ចេញ​តែមួយ​ជង្គង់​សោះ​អ្នក​ប្រដា​ល់អាន សីហា​ក្លឹប​គុ​ហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​សន្លប់​ក្រោក​លែងរួច ។​ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​លើស​ង្វៀន SEA-TV នា​ព្រឹក​ថ្ងៃទី​៣១​ឧសភា ។​ដោយឡែក​ទី ព​ន្លែ​ត​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​សុខ វិស័យ​ក្លឹប​សំរាំង​កោង​ខេត្តបាត់ដំបង ។​


ហង្ស រ៉ា​ម៉ន​ក្លឹប​សាកល​កម្ពុជា​ដែល​បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​យូរ​នោះបាន​វិល​មកវិញ​ដោយ​ប្រកួត​ចាញ់​អ្ន​ក្​ប្រដាល់​រិ​ទ្ធ កៅ​ក្លឹប​កងយោធពល​ខេ​មរ​ភូមិ​ន្ទិ​ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​សេក សុខ​សរ ក្លឹប​អង្គរជ័យ​ខេត្តសៀមរាប​ប្រ​កួត​ចាញ់​ពិន្ទុ​ម៉ឺន មេ​ឃា​ក្លឹប​កងយោធពល​ខេមរភូមិន្ទ ។​

​ជុន សាវុធ​ប្រើពេល ៣ ទឹក​បង្ក្រាប​ចេង ពន្លក​បាន​

​ភ្នំពេញ​:​លើស​ង្វៀន SEA-TV ល្ងាច​ថ្ងៃទី​៣០​ឧសភា​អ្នក​ប្រដាល់​ចុន សាវុធ​ក្លឹប​ពោធិ៍​ជ័យ​កីឡា​ប្រើពេល​តែ ៣ ទឹក​ប៉ុណ្ណោះ​បង្ក្រាប​អ្នក​ប្រដាល់​ឆេង ពន្លក​ក្លឹប​តា​ព្រហ្ម​មានជ័យ​ឲ្យ​សន្លប់​តដៃ​លែងរួច ។​


ថា​ន រ៉ា​ឌី​ក្លឹប​សម្រែក​រាជសីហ៍​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​រិ​ទ្ធ ប្រា​ក់បិន​ក្លឹប​កងពលតូច​លេខ ៧០​ដោយ​ពិន្ទុ​ក្នុង​ខណៈ​ដែល​ស៊ឹម ប៊ុនឆៃ​ក្លឹប​ព្រៃទទឹង​ខេត្តបាត់ដំបង​បញ្ចប់​ខឹ​ក សុខឿន​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៥ ។ គង់ ហ៊ូ​វ​នៃ​ក្រសួងការពារជាតិ​ផ្កាប់​ចាន​រស់ វិបុល​ក្លឹប​សាល​វ័​ន្ដ​កីឡា​ឲ្យ​សន្លប់​នៅ​ទឹក​ទី ២ និង ម៉ន សុខា ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ផ្ដួល ឡាក់ ប៊ុន​សំនាង​ក្លឹប​ម្កុដ​រាជសីហ៍​ឲ្យ​សន្លប់​ទឹក​ទី ៣ ។​

Post a Comment

 
Top