GuidePedia

0
កីឡាករ-កីឡាការិនីជាង៣០០នាក់ហើយ ដែល បានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ឌូអាត្លុង (រត់+ជិះកង់+រត់) ដែលត្រូវបានប្រសិទ្ធនាមថា “ឌូអាត្លុង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៥” ។ នេះបើតាមការ បញ្ជាក់ឲ្យដឹងពីលោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុង កម្ពុជា ។


លោក បញ្ញា បានថ្លែងបា្រប់គេហទំព័រកម្សាន្ត LookingTODAY តាមទូរស័ព្ទនៅល្ងាចថ្ងៃសុក្រ ទី០៨ ខែឧសភាបន្ថែម ថា “យុទ្ធនាការនេះ គឺបើកទូលាយទាំង កីឡាករជាតិ និងអន្តរជាតិ ទាំងមិនអាជីព និងមិនអាជីពអាចចូលរួមលេងបាន ដោយសេរី ខណៈដែលរហូតមកដល់ពេលនេះមាន ចំនួន អ្នកចុះឈ្មោះបាន ជាង ៣០០នាក់ហើយ ក្នុងនោះដែរមានជន បរទេសចំនួន៥ភាគរយផងដែរ មុននឹងចាប់ផ្តើមជាផ្លូវការនាថ្ងៃព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភាខាងមុខ” ។

អគ្គលេខាធិការខាងលើដដែលបានបន្តថា ការចុះឈ្មោះនេះនឹងបន្តរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ទើប បញ្ចប់ដោយនៅសល់ចំនួន១០ថ្ងៃទៀត គត់ ជាមួយនឹងតម្លៃចុះឈ្មោះសម្រាប់កីឡាករកម្ពុជា ត្រូវបង់ថ្លៃចុះឈ្មោះចំនួន ១ម៉ឺនរៀល ហើយចំពោះសិស្ស-និស្សិត មិនតម្រូវឲ្យបង់ប្រាក់ទេ និងជនបរទេស វិញ ត្រូវបង់៤ម៉ឺនរៀល ។ កីឡាករគ្រប់ រូបដែលចូលរួមប្រកួតត្រូវប្រើប្រាស់កង់ដៃត្រង់ និងពាក់មួយសុវត្ថិភាព ។

វិញ្ញាសាដែលគ្រោងដាក់ឲ្យប្រកួតចែកចេញជា២គឺទី១- អាយុក្រោម ១៨ឆ្នាំ បុរស-នារី និងអាយុ ៤១ឆ្នាំឡើងទៅផ្នែក បុរស ត្រូវរត់ចម្ងាយ ២.៥ គ.ម (១ជុំតូច) + ជិះកង់ចម្ងាយ ១០ គ.ម (៣ជុំធំ) + រត់ចម្ងាយ ២.៥ គ.ម (១ជុំតូច) និង វិញ្ញាសាទី២-អាយុពី១៨-៤០ឆ្នាំ បុរស-នារី ត្រូវរត់ចម្ងាយ ៥គ.ម (២ជុំតូច) + ជិះកង់ចម្ងាយ ២០គ.ម (៦ជុំធំ) + រត់ ចម្ងាយ ២.៥ គ.ម (១ជុំតូច) ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា

គូសបញ្ជាក់ដែរថា ព្រឹត្តិការណ៍លើកទី៣នេះ រៀបចំឡើងមិនផ្តោតសំខាន់តែទៅលើ SEA Games ប៉ុណ្ណោះទេ ហើយក៏ ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ផង ដែរ ស្របពេលដែលកីឡាករទ្រីយ៉ាត្លុង៤នាក់ ក៏ត្រៀមបញ្ជូនទៅចូលរួមក្នុង ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន SEA Games ជាលើកដំបូងលើកទី២៨ នៅប្រទេសសិង្ហបុរីដែលនឹងចាប់ផ្តើមនា ខែមិថុនា ឆ្នាំ២០១៥ ខាងមុខ ក្រោយពីបញ្ជូនទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេល៣ខែរហូតមកដល់ពេលនេះ ដើម្បី ប្រកួតប្រជែងជាមួយ៧ប្រទេសផ្សេងទៀតដែលមានកីឡាទ្រីយ៉ាត្លុង ៕

Post a Comment

 
Top