ថៃ ប៊ុនហាន អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ និង ធា នុរាជ អ្នកប្រដាល់ក្លិបពោធិជ័យកីឡា នឹងជួបគ្នានៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ នៅលើសង្វៀនរោងសៀកមុខរដ្ឋសភា ដើម្បីជម្រះមន្ទិលសង្ស័យអំពីជ័យជំនះក្នុងពេលជួបប្រកួតគ្នាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤កន្លងមក។
ធា នុរាជ ដែលមិនអស់ចិត្តចំពោះការបរាជ័យរបស់ខ្លួនក្នុងការប្រកួតដណ្ដើមយកតំណែងជើងឯកខ្សែក្រវាត់គូបូតាទម្ងន់៦៥គីឡូក្រាម កាលពីចុងខែធ្នូ ឆ្នាំ២០១៤កន្លងមកនោះ ជាមួយថៃ ប៊ុនហាន ទើបត្រូវអ្នកផ្គូផ្គងផ្តល់ឱកាសឲ្យឡើងប្រកួតសងសឹកនៅថ្ងៃអាទិត្យនេះ។ រម្លឹកឡើងវិញ ក្នុងពេលជួបប្រកួតគ្នាលើកមុននោះ ប៊ុនហាន បានយកឈ្នះលើ ធា នុរាជ ៤ទល់១ ដោយចៅក្រម៤នាក់បានផ្តល់ពិន្ទុឲ្យគេឈ្នះ ខណៈដែលចៅក្រមម្នាក់ទៀតឲ្យពិន្ទុនុរាជឈ្នះ ។
នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនោះ គេសង្កេតឃើញពីទឹកទី១ដល់ទឹកទី៤ គឺធានុរាជជាអ្នកមានប្រៀបលើ ប៊ុនហានដាច់បាត់ទៅហើយ ហើយមួយទឹកចុងក្រោយ គឺប៊ុនហានគេមានប្រៀបឈ្នះលើធានុរាជ ប៉ុន្តែលទ្ធផលត្រូវបានប្រកាសផ្ទុយពីការគិតទុក ដោយអ្នកអត្ថាធិប្បាយDjលុច បានអានលទ្ធផលរបស់ចៅក្រមទាំង៥ដែលជាអ្នកផ្តល់ពិន្ទុ តែអានតែ៣នាក់ប៉ុណ្ណោះ គឺចៅក្រមលោក អ៊ុក សុខ លោកអ៊ូ សាធ និងលោក ឈឿម ឆៃ ទាំង៣នាក់នេះផ្តល់ពិន្ទុឲ្យថៃប៊ុនហានឈ្នះ ធានុរាជដោយពិន្ទុ៩៨ទល់៩៧ដូចគ្នា ទោះបីជាមិនប្រកាសលទ្ធផលរបស់ចៅក្រមពីរនាក់(លោកហង់ ស៊ឺននិងលោកទេព ស៊ីវុត្ថា)ទៀតក្តី ក៏បញ្ជាក់ឲ្យដឹងថា ថៃ ប៊ុនហានឈ្នះធានុរាជដែរ។
ក្រុមអ្នកទស្សនាក៏ដូចជាអ្នកគាំទ្រ និងគ្រូបបង្វឹករបស់ ធា នុរាជ សុទ្ធតែមានការថ្នាំងថ្នាក់ចំពោះលទ្ធផលនេះ ប៉ុន្តែមិនហ៊ានមានសកម្មភាពអ្វីគួរកត់សម្គាល់នោះឡើយ គឺបានត្រឹមតែស្រែកចំអកឲ្យគណៈកម្មការ និងនិយាយឡូងៗថា ខៀវវាយត្រូវក្រហមចង់ងាប់ បែរជាក្រហមឈ្នះឈ្នះទៅវិញ។ ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបសងសឹកលើកនេះ ធា នុរាជគេបានត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីយកឈ្នះថៃ ប៊ុនហាន វិញ។ នេះបើតាមលោក ធា នុរាជ គេអះអាងឲ្យដឹង។ ប៉ុន្តែយ៉ាងណា ថៃ ប៊ុនហានមិនងាយស្រួលនឹងបង្ក្រាបនោះទេ។
គេមានកណ្ដាប់ដៃខ្លាំង ស្នៀតទាត់ក៏ខ្លាំងដែរ ហើយមានចិត្តប្រដាល់ធំថែមទៀត។ ប៉ុន្តែការប្រកួតលើកនេះ ប៊ុនហាន ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដែរទើបបាន ពិសេសបើអាចទប់ស្នៀតកណ្ដាប់ដៃ និងស្នៀតទាត់របស់ធា នុរាជបាន ទើបមានសង្ឃឹមឈ្នះ បើមិនដូច្នោះទេគឺពិបាកហើយ ព្រោះនុរាជខ្លាំងនឹងស្នៀតដៃនិងជើងនេះឯង។ ចាំមើល រវាងថៃ ប៊ុនហាន និង ធា នុរាជ ជួបគ្នាលើកនេះ តើនរណាឈ្នះ? អ្នកប្រដាល់មិនសូវដែលឈ្នះ ទឹម សាន្ត ក្លិបអាស៊ីកីឡា នឹងឡើងប្រកួតសាកកណ្ដាប់ដៃជាមួយជើងខ្លាំងផល សុផាត ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ៦ប្រកួតកន្លងមកនេះ ទឹម សាន្តត្រូវគេផ្គូឲ្យជួបសុទ្ធតែជើងខ្លាំង ហើយគេមិនដែលឆ្លងផុតទឹក២ទឹក៣ទេ គឺសន្លប់ក្រោមកណ្ដាប់ដៃជើងខ្លាំងទាំងនោះ លើកលែងតែ លួន សុខខេង ក្លិបអាស៊ីកីឡាម្នាក់ប៉ុណ្ណោះ ដែលយកឈ្នះ ទឹម សាន្តដោយពិន្ទុនោះ។
ផល សុផាត មួយរយៈពេលចុងក្រោយនេះ ក៏វាយធ្លាក់ខ្លាំងណាស់ដែរ ដោយ៦ប្រកួតចុងក្រោយនេះ គេជួបបរាជ័យ៥ប្រកួត និងបានស្មើ១ប្រកួតប៉ុណ្ណោះ គឺមិនដែលឈ្នះឡើយ។ ការជួបចុងក្រោយ សុផាត ប្រកួតជាមួយសរ រាជសីហ៍ ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង តែត្រូវចាញ់រាជសីហ៍ក្នុងទឹកទី២។ ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃខ្លាំង ពិសេសដៃឆ្វេងរបស់សុផាតតែម្តងមួយដៃៗ ឲ្យតែចំគឺសន្លប់តែម្តង ឯជើងទាត់និងកែងក៏ខ្លាំងដែរនោះ ហើយបែរជាចាញ់អ្នកប្រដាល់ស្រករក្រោយនោះ គឺជាប្រការមិនគួរឲ្យជឿ។
ទឹម សាន្ត គេទន់ជ្រាយពេក ហើយប្រកួតពុំសូវដែលឈ្នះគេទេ ដោយសារតែការវាយរបស់គេអត់មានផ្លែ។ ចាំមើល ទឹម សាន្ត អាចជួបសំណាងល្អ ឬសំណាង អាក្រក់ទៀត ពេលជួបផល សុផាតលើកនេះ? អ៊ុំ ចំរើន អ្នកប្រដាល់ជើងខ្លាំងក្លិបតាឡីដំរីមានរិទ្ធ នឹងជួបប្រកួតជាមួយចៅ ផលឌឿ ក្លិបសំរោងកោងខេត្ត បាត់ដំបង។ នេះជាការជួបគ្នាលើកទី៣ហើយ សម្រាប់អ្នកប្រដាល់ទាំងពីរនេះ ដែលការជួប២លើកកន្លងមកនោះ គឺវាយឈ្នះចាញ់គ្នាម្តងម្នាក់។
ចៅ ផលឌឿ ឈ្នះចំរើននាឆ្នាំ២០១៤ ក្នុងពេលដែលចំរើននៅមិនទាន់ខ្លាំងនិងល្បីឈ្មោះ តែសម្រាប់ពេលបច្ចុប្បន្ន ផលឌឿ ទំនងជាពុំអាចឈ្នះ អ៊ុំ ចំរើនបាននោះឡើយ។ ចាន់ ចំរើន ក្លិបនិរោធមានជ័យ នឹងឡើងសងសឹក ម៉ន ភីរម្យ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក។ កាលពីជួបគ្នាលើកមុន(២៦មេសា២០១៥) ចំរើន វាយចាញ់ភីរម្យដោយពិន្ទុទាំងមិនអស់ចិត្ត។ ដូច្នេះ ចាំមើលចាន់ ចំរើន គេអាចសងសឹកម៉ន ភីរម្យបានវិញឬអត់៕

Post a Comment