GuidePedia

0
ក្រុមយក្សរបស់អេស្ប៉ាញ Real Madrid បន្តឈរនៅលំដាប់លេខ១ពិភពលោកចំនួន៣ឆ្នាំជាប់ៗគ្នា ក្នុង នាមជាក្លឹបរកបានចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ២០១៥ នេះ ខណៈដែលគូប្រជែងក្លឹបអេស្ប៉ាញដូចគ្នា FC Barcelona ឈរនៅលេខ២ និង Manchester United របស់អង់គ្លេសឈរនៅលេខ៣ ។


យោងតាមគេហទំព័រ Forbes ដែលធ្វើការស្ទង់ស្ថិតិប្រចាំក្នុងវិស័យបាល់ទាត់បានឲ្យដឹងថា ក្រុមស្តេចស Real Madrid មានទឹកប្រាក់សរុបចំនួន ៣.២៦ ពាន់ លាន ដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០១៤មក ក្នុងខណៈដែលឆ្នាំ ២០១៥នេះរក ចំណូលបានរហូតដល់ទៅ ៧៤៦លានដុល្លារច្រើនជាងគេ កើនឡើងជាឆ្នាំមុន ដែលបានធ្លាក់ចុះ៤ភាគរយ ស្របពេល ដែលក្រុមកំពុងគ្រប់គ្រងតំណែងកំពូលតារាង La Liga, Barcelona មានប្រាក់សរុប ៣,១៦ពាន់លានដុល្លារ រួមជា មួយ Man Utd មានការកើនឡើង ១០ភាគរយមានប្រាក់សរុប ៣.១០ពាន់លានដុល្លារ ។

ការកើនឡើងនៃប្រាក់ចំណូលចំនួន១០ភាគរយរបស់ក្រុមបិសាចក្រហមនេះដែរ គឺបានមកពីក្លឹបបានចុះកិច្ចសន្យា ជាមួយនឹងក្រុមហ៊ុន ផលិត សម្ភារៈកីឡាដ៏ល្បី របស់ អាល្លឺម៉ង់ Adidas ក្នុងរយៈពេល១០ឆ្នាំដែលមានទំហំទឹកប្រាក់រហូត ដល់ ៧៥០លានផោនដែលដំណើរការចាប់ពីឆ្នាំក្រោយនេះទៅ ។

សូមបញ្ជាក់ដែរថា ចំណូលចេះតែកើនឡើងឥតឈប់ឈរបែបនេះ ខណៈដែលវិស័យកីឡាបាល់ទាត់បានឈរនៅ លំដាប់១ពិភពលោក ដែលមានប្រជាប្រិយភាព ខ្ពស់ ជាងគេ ក្រៅពីការព្រឹត្តិការណ៍ World Cup និងយុទ្ធនាការប្រកួត ពានរង្វាន់ប្រចាំទ្វីបផ្សេងៗបានធ្វើឲ្យការប្រកួតក្នុងក្លឹបក៏ចាប់អារម្មណ៍ ខ្លាំង ដែរដែលធ្វើឲ្យ តម្លៃ សំបុត្រចូល ទស្សនាមាន ការកើនឡើងជាលំដាប់ ក្រៅពី Sponsor និងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលធ្វើឲ្យក្លឹបនីមួយៗមានលុយរាប់ លានដុល្លារ ទិញកីឡាករថ្លៃៗមកពង្រឹងក្លឹប ៕

Realmadrid

Barcelona

Mancherster United

bayern munich

Mancherster City

Chelsea

Arsenal

Liverpool

Juventus

Ac Milan

បញ្ជីក្លឹបទាំង ២០ ដែលរកចំណូលបានខ្ពស់ជាងគេ

Post a Comment

 
Top