GuidePedia

0
កីឡាករ Gareth Bale​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បន្ត​នៅ​ជាមួយ​ក្លិប Real Madrid​តទៅទៀត ហើយ​លោក​បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការផ្ទេរ​ទៅកាន់​ក្លិប Man Utd​នៅក្នុង​រដូវ​កាល​នេះ។


គួរ​ឲ្យ​ដឹងថា ក្លិប​បិសាច​ក្រហម Man Utd​បាន​ត្រៀម​លុយ​ជាស្រេច​សម្រាប់​ការ​ប្រមាញ់​កីឡាករ Bale បើទោះបី​ជា​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​កបពពក​បែបណា​ក្តី ខណៈ ដែល​ក្រុម​ជើងឯក Premier League គឺ​ក្លិប Chelsea កំពុងតែ​ពិនិត្យ​តាមដាន​ស្ថានភាព​របស់គាត់​ផងដែរ​។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​វែ​លស៍​ម្នាក់នេះ គ្មាន​បំណង​ចាក​ចេញពី​ទឹកដី Santiago Bernabeu នោះទេ។

កីឡាករ​វ័យ​២៥​ឆ្នាំ​ម្នាក់​នេះ ចង់​បន្ត​នៅ​លេង​ជាមួយ​ក្លិប Real Madrid​យ៉ាងហោចណាស់​ក៏​១​រដូវ​កាល​ទៀត ក្នុង​គោលដៅ​ដើម្បី​បង្ហាញ​ទស្សនិកជន​ឲ្យ​ឃើញ ច្បាស់​ ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គាត់ និង​ដើម្បី​បញ្ជាក់​ថា គាត់​នៅតែ​ស័ក្តិសម​នឹង​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក។


សូម​បញ្ជាក់​ថា ប្រធាន​ក្លិប Real Madrid​គឺ​លោក Florentino Perez បាន​ចុះហត្ថលេខា​ទិញ​យក​កីឡាករ Bale​ក្នុង​តម្លៃ​៨៦​លាន​ផោន កាលពី​ឆ្នាំ​២០១៣ ហើយ​គាត់​មក​ទល់​នឹង​ពេលនេះ គាត់​នៅតែ​គាំទ្រ​កីឡាករ​ម្នាក់​នេះ​ដដែល។ ​ប៉ុន្តែ​ពេលនេះ ក្លិប Man Utd​បាន​ត្រៀម​លុយ​រហូតដល់​ទៅ​១០០​លាន​ផោន សម្រាប់​ទិញ​កីឡាករ Bale​ឲ្យ​វិលត្រឡប់​មកលេង​នៅ​អង់គ្លេស​វិញ នៅក្នុង​ទីផ្សារ​កីឡាករ​ខាងមុខនេះ៕

Post a Comment

 
Top