ក្រុមកីឡាករជយលាភីកីឡាវាយសីដែលដណ្ដើមបានមេដាយ មាស ប្រាក់ និង សំរឹទ្ធ មកពីព្រឹត្តិការណ៍ Badminton Can Tho open 2015 នៅប្រទេសវៀតណាម ចំនួន ៤ រូប ទទួលបានរង្វាន់លើកទឹកចិត្តពីសហព័ន្ធ និង ក្រុមហ៊ុនឯកជននានា នៅរសៀលថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៥ នេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
Can Tho open 2015 រៀបចំចាប់ពីថ្ងៃទី ៣០ ខែ មេសា ដល់ ៣ ខែឧសភា ឆ្នាំ ២០១៥ នៅខេត្តកឺងថឺ ប្រទេសវៀតណាម ដោយមានអត្តពលិក ៣៧៨ នាក់ ដោយមានប្រទេស ម៉ាឡេស៊ី កម្ពុជា និង វៀតណាម។ សម្រាប់វៀតណាម មានក្រុមចូលរួមមកពី ២៤ ខេត្ត និងក្នុងនោះមាន ៣៤ ក្លិបមកពីទីក្រុងហាណូយ និង ហូជីមិញ។
កម្ពុជាបានបញ្ជូនប្រតិភូរបស់ខ្លួនចំនួន ១២ នាក់ទៅចូលរួម ដោយក្នុងនោះប្រធានប្រតិភូ ១ រូប គ្រូបង្វឹក ២ រូប និង កីឡាករ ៩ រូប។ ជាលទ្ធផល កម្ពុជាដណ្ដើមបានមេដាយលើ ៣ វិញ្ញាសា រួមមាន កីឡាករ ទេព ច័ន្ទម៉ារ៉ា ដណ្ដើមបានមេដាយមាស វិញ្ញាសាបុរសវាយឯកត្តជន អាយុលើ ១៨ ឆ្នាំ ហើយវិញ្ញាសានេះដែរកីឡាករ ចេង ភារុំ ដណ្ដើមបានមេដាយប្រាក់។ ចំណែកកីឡាករ ទាវ យ៉ុងវណ្ណៈ និង ងួន កាណូរ៉ា ដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញាសាវាយគូបុរសអាយុលើ១៨ឆ្នាំ។
សម្រាប់រង្វាន់លើកទឹកចិត្តមាន សហព័ន្ធកីឡាវាយសីកម្ពុជា បានផ្ដល់ទឹកប្រាក់ចំនួន ៣០០ដុល្លារមេរិក ដល់កីឡាករដណ្ដើមបានមេដាយមាស ទឹកប្រាក់ចំនួន ២០០ដុល្លារ ដល់កីឡាករឈ្នះមេដាយប្រាក់ និងកីឡាករឈ្នះមេដាយសំរឹទ្ធទទួលបានចំនួន១០០ដុល្លារអាមេរិក។ គ្រូបង្វឹកទាំង២ រូបក៏ទទួលបានទឹកប្រាក់ស្មើនឹងកីឡាករជយលាភីមេដាយមាសដែរ។
ដំណាលគ្នានេះដែរក៏មានក្រុមហ៊ុនមួយចំនួនផ្ដល់ជាប្រាក់រង្វាន់ និង អនុស្សាវរិយ៍ដល់កីឡាករជយលាភីផងដែរ ដូចជា៖
– ក្រុមហ៊ុន យី ចរិយា ផ្គត់ផ្គង់គ្រឿងសំណង់ មេដាយមាស ៥០ ម៉ឺន មេដាយប្រាក់ ៣០ ម៉ឺន និងមេដាយសំរិទ្ធ ២០ (គុណនឹង២)។
– ក្រុមហ៊ុនAnajak Investment ផ្ដល់ឱ្យ មេដាយមាស ៥០ ម៉ឺនរៀល មេដាយប្រាក់ ៣០ រៀល និងមេដាយសំរិទ្ធ ១៥ ម៉ឺនរៀល (គុណនឹង២)។
– ក្រុមហ៊ុន E-Optics ផ្តល់វ៉ែនតាការពារពន្លឺព្រះអាទិត្យម្នាក់មួយគ្រឿង។
– ក្រុមហ៊ុន Penshoppe ផ្តល់ស្បែកជើងម្នាក់មួយសម្រាប់។
ឧត្ដមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានលើកទឹកចិត្តឱ្យកីឡាករទាំងអស់គ្នាខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ថែមទៀត ដើម្បីប្រជែងយកមេដាយនៅលើឆាកអន្តរជាតិនាពេលអនាគត៕

ពិធីផ្ដល់មេដាយ

Post a Comment