GuidePedia

0
អ្នក​គាំទ្រ​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ប្រទេស​កម្ពុជា​នឹង​ហែ​ក្បួន​ជា​លើក​ទី​២​ដើម្បី​អបអរសាទរ​ដល់​ក្រុម​សំណព្វ​ចិត្ត​របស់​ខ្លួន​ដែល​បាន​ឈ្នះ​ពាន​ FA Cup កាល​ពី​យប់​មិញ បន្ទាប់​ពី​លត់​ក្រុម​ Aston Villa ដោយ​លទ្ធផល​៤-០។


តាម​ការ​ឲ្យ​ដឹង​ពី​លោក ជា រិទ្ធធេង អ្នក​សម្របសម្រួល​ពិធី​បាន​ប្រាប់​មុន​នេះ​បន្តិច​ថា ពិធី​ដង្ហែ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ហើយ​ក្បួន​ហែ​នឹង​​កាន់​តែ​ធំ​ដំ​ជាង​មុន​ដោយ​មាន​ទាំង​រថយន្ត​ជួល រថយន្ត​ផ្ទាល់​ខ្លួន និង​ម៉ូតូ។

លោក​និយាយ​ថា ៖«ហែ​ក្បួន​ល្ងាច​នេះ​នឹង​​អធិកអធម​ជាង​ឆ្នាំ​មុន ព្រោះ​មាន​បង​ប្អូន​អ្នក​គាំទ្រ​ Arsenal នៅ​កម្ពុជា​ជា​ច្រើន​បាន​ខល​ទូរសព្ទ​បញ្ជាក់​ពី​ការ​ចូល​រួម។ យើង​ជួល​រថយន្ត​មួយ​គ្រឿង រថយន្ត​ផ្ទាល់​ខ្លួន​ និង​ម៉ូតូ។ យើង​ក៏​បាន​ត្រៀម​សម្ភារៈ​សម្រាប់​បិទ​លំអ​ពិធី​ហែ​ដែរ»។

អ្នក​រៀប​ចំ និង​អ្នក​គាំទ្រ​ទាំង​អស់​នឹង​ជួបជុំ​គ្នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​ដើម្បី​រៀប​ចំ​តុប​តែង​ក្បួន​មុន​ពេល​ចេញ​ក្បួន​ហែ​វេលា​ម៉ោង​៤​រសៀល។

រូប​ភាព​ហែ​កាល​ពី​ឆ្នាំ​មុន

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អ្នក​គាំទ្រ​ក្រុម​កាំភ្លើង​ធំ​នៅ​កម្ពុជា​បាន​រៀប​ចំ​ហែ​ក្បួន បន្ទាប់​ពី​២០១៤​កន្លង​ទៅ​ក៏​បាន​រៀប​ចំ​ហែ​ម្តង​ហើយ។ ពិធី​ហែ​ក្បួន​កាល​ពី​ឆ្នាំ​មុន​បាន​ធ្វើ​ឲ្យ​ល្បី​រន្ទឺ​ដល់​ក្រុម​ Arsenal នៅ​អង់គ្លេស និង​មាន​រូប​ភាព​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​ក្រុម​នេះ​ទូទាំង​ពិភព​លោក៕

Post a Comment

 
Top