GuidePedia

0
ខ្សែ​ការពារ John Terry របស់​ក្លិប Chelsea បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​គោល​បំណង​របស់​គេ​ក្នុង​ការ​បន្ត​លេង​ឲ្យ​ក្លិប​តោ​ខៀវ​មួយ​នេះ​​ដែល​ទើប​តែ​បាន​ឈ្នះ​ពាន Premier League ឆ្នាំ​២០១៤-២០១៥ ​រហូត​​ទាល់​តែ​បញ្ចប់​អាជីព​របស់​គេ ដោយ​​​មិន​មាន​បំណង​​ផ្ទេរ​ទៅកាន់​ក្លិប​ណា​​មួយ​ឡើយ​។


ក្នុង​សន្និ​សីទ​សារ​ព័ត៌​មានមួយ​នៅ​ឯ​សណ្ឋា​គារ Shangri La ក្នុង​រាជ​ធានី​បាង​កក​ ប្រទេស​ថៃ នៅមុន​នឹង​ការ​ប្រកួត​មិត្ត​ភាព​ក្រុម​របស់​គេ​ជា​មួយ​នឹងក្រុម​តា​រា​​បាល់​ទាត់​ឆ្នើម​ៗ​របស់​ថៃ (Thai All Stars) Terry បាន​បញ្ជាក់​ប្រាប់​ថា៖

«ខ្ញុំ​សង្ឃឹម​ថា អាច​បន្ត​លេងក្នុង​ក្លិប​នេះ ខ្ញុំ​ស្រឡាញ់​ក្លិបនេះ​ និងក្រុម​គ្រួ​សារ​របស់​ខ្ញុំ​ណាស់ ហើយ​ខ្ញុំ​បាន​លេង​ឲ្យក្រុម Chelsea ១៤​​​ឆ្នាំ​មក​ហើយ ដែល​ជា​ពេល​វេលា​​ដ៏​យូរ​អង្វែង​មួយ ហើយ​ខ្ញុំ​សង្ឃឹម​ថា អាច​បញ្ចប់​អាជីបក្នុង​ក្លិប Chelsea​។ ខ្ញុំ​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅមុខ​ទកាន់​រដូវកាល​ក្រោយ ហើយ​ខ្ញុំ​​នឹង​រក្សា​​​ការលេង​ឲ្យល្អ​នៅលើ​ទីលាន​​»​។

ខ្សែ​ការ​ពារ​វ័យ​​​ ៣៤ ​​ឆ្នាំ​រូបនេះ បាន​ចុះ​ហត្ថ​លេខា​​បន្ត​កុង​​ត្រា​ថ្មី​របស់​គេ​កាល​ពី​ថ្ងៃ​​ទី​ ​២៦ ខែ​មី​នា ឆ្នាំ​២០១៥ ដើម្បី​បន្ត​លេងក្នុង​ក្លិប Chelsea រហូត​ដល់​ចុង​រដូវ​កាល​ក្រោយ​​។ Terry បាន​ចាប់​ផ្តើម​អាជីព​ក្នុង​ក្រុម​យុវ​ជន​របស់​​ក្លិប Chelsea កាល​ពី​ឆ្នាំ​១៩៩៥ ហើយ​ចាប់​​តាំង​ពី​ឆ្នាំ​ ១៩៩៨ រូប​គេ​បាន​បង្ហាញ​ខ្លួន​​ក្នុង​ក្រុម​ឈុត​ធំ​ចំនួន ​៤៥៩ ​លើក និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣៩​គ្រាប់​។


ទាក់​ទង​នឹង​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ Thai All Stars កាល​ពី​ម្សិលមិញ​​នេះ​ដើម្បី​អប​អរ​ការ​​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​អង់​គ្លេស​ Premier League របស់​ក្រុម​ខ្លួន Terry បាន​​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ក្នុង​ការ​​អប​អរ​ការ​ឈ្នះ​ពាន​របស់​យើង​នៅ​ទីនេះ ហើយ​ខ្ញុំ​នឹង​ត្រៀម​លក្ខណៈ​របស់​យើង​ដូច​ធម្ម​តា​​។

យើង​នឹង​ត្រូវ​ជួប​កីឡាករ​ឆ្នើម​ៗ​ពី​ក្រប​ខ័ណ្ឌ​លីក​របស់​ថៃ ហើយ​ជា​រំពឹង​ទុក វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏ល្អ​មួយ ក៏​ដូច​ជា​​ផ្តល់​​ឱកាស​​ឲ្យ​អ្នក​គាំ​ទ្រ​​​អាច​ទស្ស​នា​យើង​​​ដោយ​ផ្ទាល់​។ វា​នឹង​ក្លាយ​​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញមួយ​​»​៕

Post a Comment

 
Top