Zlatan Ibrahimovic ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសបារាំង FFA ពិន័យចំនួន៤ប្រកួត ក្នុងករណីហៅប្រទេសបារាំងថា “Shit country” កាលពីខែមុន។
ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែត បានហៅប្រទេសបារាំងថា “Shit country” បន្ទាប់ពីក្រុម Paris Saint-Germain ចាញ់ក្រុម Bordeaux ៣-២ ក្នុងការប្រកួត Ligue 1 សប្ដាហ៍ទី២៩ កាលពីថ្ងៃទី១៥ ខែមិនា។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ ក៏បានចេញមកសុំទោសហើយដែរ ដោយនិយាយថា ខ្លួនគ្មានបំណងដៀលដល់ប្រជាជនបារាំងនោះទេ។
បន្ទាប់ពីស៊ុត hat-trick (៣គ្រាប់) ជួយឲ្យក្រុម Paris St-Germain ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ French Cup ក្រោយបំបាក់ St Etienne ៤-១ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់ម្សិលមិញរួចមក មានន័យថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ នឹងខកខាន៤ប្រកួត នៃការប្រកួត League 1 ហើយ Zlatan ក៏នឹងខកខានប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយ ប៉ះ Barcelona ជើងទី១ នៅសប្ដាហ៍ក្រោយដែរ បន្ទាប់ពីទទួលបានកាតក្រហម ពេលប៉ះ Chelsea។
ក្រុមជើងឯកចាស់ PSG បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង Ligue 1 ដោយនាំមុខក្រុម Lyon តែ១ពិន្ទុប៉ុណ្ណោះ ប៉ុន្តែពេលនេះត្រូវបាត់បង់ខ្សែប្រយុទ្ធសំខាន់មួយរូបទៀត ដែលអាចនឹងប៉ះពាល់ខ្លាំងដល់ការប្រជែងយកពានរង្វាន់ ខណៈដែលការប្រកួតនៅសល់តែ៧ប្រកួតទៀត នឹងបញ្ចប់រដូវកាល៕

Post a Comment