លោក Jose Mourinho អ្នកចាត់ការក្រុម Chelsea បានយល់ស្របនឹងគំនិតរបស់លោក Arsene Wenger ដែលប្រឆាំងចំពោះពានរង្វាន់ FIFA Ballon d’Or ដែលធ្វើឱ្យអ្នកគ្រប់គ្នាផ្ដោតអារម្មណ៍ទៅលើតែកីឡាករម្នាក់ មិនគិតដល់ក្រុមទាំងមូល។
កាលពីឆ្នាំមុន លោក Wenger អ្នកចាត់ការក្រុម Arsenal បាននិយាយប្រឆាំងដាច់ខាតទៅនឹងការបោះឆ្នោតពានរង្វាន់កីឡាករល្អបំផុត ខណៈដែលពេលនេះលោក Mourinho បានយល់ស្របទៅនឹងមតិនេះដែរ។
អតីតអ្នកចាត់ការក្រុម Real Madrid រូបនេះបានប្រាប់ទៅ Telegraph ថា៖ “ខ្ញុំគិតថា គាត់និយាយពិតជាគួរឱ្យចាប់អារម្មណ៍ ហើយខ្ញុំក៏គិតថាត្រឹមត្រូវដែរ ព្រោះពេលនេះ បាល់ទាត់បានបាត់បង់ការលេងជាក្រុមទៅហើយ ដោយគិតតែលើពានផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
យើងតែងតែមើលទៅលើទម្រង់លេងផ្ទាល់ និងសមត្ថភាពផ្ទាល់របស់កីឡាករ ព្រោះបើអ្នករត់បាន១១គ.ម ក្នុង១ប្រកួត ហើយខ្ញុំរត់បាន៩គ.ម នោះមានន័យថាអ្នកល្អជាងខ្ញុំ។ តែការពិតមិនមែននោះទេ ប្រហែលជាការរត់បាន៩គ.មរបស់ខ្ញុំអាចល្អជាង១១គ.មរបស់អ្នកក៏ថាបាន”។
បន្ថែមពីលើនេះ បុរសសញ្ជាតិព័រទុយហ្គាល់ បាននិយាយពីសមត្ថភាពផ្ទាល់ខ្លួនរបស់កីឡាករដែរថា៖ “សមត្ថភាពផ្ទាល់ខ្លួនគឺល្អណាស់នៅពេលអ្នកអាចជួយក្រុមឱ្យល្អទាំងអស់គ្នាបាន។ មិនមែនមនុស្សគ្រប់គ្នាក្នុងក្រុមធ្វើគ្រប់យ៉ាងដើម្បីអ្នកទេ គឺអ្នកធ្វើដើម្បីអ្នកគ្រប់គ្នា”។
សូមបញ្ជាក់ថា តាំងពីឆ្នាំ២០០៨ មក ម្ចាស់ពាន FIFA Ballon d’Or គឺបានទៅលើតែកីឡាករ២នាក់គត់គឺ Lionel Messi បាន៤ដង និង Cristiano Ronaldo បាន៣ដង។ ខណៈដែលឆ្នាំនេះទៀតសោត ក៏មិនទាន់ឃើញមានកីឡាករណាមានទម្រង់លេងល្អជាង២នាក់នេះទៀតដែរ ព្រោះក្របខ័ណ្ឌកំពូលនៅអឺរ៉ុបទាំង៥មានតែ២នាក់នេះហើយ ដែលរកគ្រាប់បាល់បានច្រើនជាងគេ៕

Post a Comment