GuidePedia

0
ក្រុមបាល់ទាត់វ័យចាស់របស់ក្រសួងការពារជាតិ ចាញ់ក្រុមបាល់ទាត់វ័យចាស់អគ្គស្នងការនរគបាលជាតិ (ប៉ូលិស) បានឈ្នះពានរង្វាន់វ័យចាស់លើកទី១ ឆ្នាំ ២០១៥ នេះ ក្រោយពេលយកឈ្នះគូប្រជែងក្រុមបាល់ ទាត់វ័យចាស់ របស់ក្រសួងការពារជាតិដោយ លទ្ធផលបច្ចេកទេស ១-០ ទាំងប្រផិតប្រផើយនៅវគ្គផ្តាច់ព្រ័ត្រនា ព្រឹកមិញនេះនៅទីលានស្តាតចាស់ ។


ក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រចុងក្រោយដែលបានធ្វើឡើងនាថ្ងៃ ព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០១៥នេះ ក្រុមបាល់ទាត់ វ័យចាស់របស់ខេត្តស្វាយរៀង ក៏ដណ្តើម បានចំណាត់ថ្នាក់លេខ៣ផងដែរ បន្ទាប់ពីបានយកឈ្នះក្រុម បាល់ទាត់វ័យចាស់ណាហ្គា ដោយលទ្ធផលផ្លូវការ ៧-៦ ដែលជាព្រឹត្តិការណ៍ត្រូវបានរៀបចំឡើង ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា ។

ក្រោយបញ្ចប់ការប្រកួតទាំងស្រុង ក៏ដូចជាបំពាក់មេដាយរួចរាល់ហើយនោះលោក អ៊ូ រតនា អគ្គលេខាធិការសមាគមបាល់ទាត់វ័យចាស់កម្ពុជាបានមានប្រសាសន៍ ថា សមាគមបាល់ទាត់វ័យចាស់នេះបង្កើតឡើង ដើម្បីប្រមូលអ្នកកីឡាបាល់ទាត់វ័យចាស់ទាំងអស់ មកជួបជុំគ្នាក្នុងការលេងបាល់ទាត់ ដើម្បីសុខភាព និងរំលឹក អនុស្សាវរីយ៍ឡើងវិញ ពិសេសគឺមិត្តភាព សាមគ្គភាព ។

លើសពីនេះទៀត យុទ្ធនាការនេះក៏ដើម្បីស្វែងរកថវិកាបរិច្ចាគដល់មន្ទីរ ពេទ្យគន្ធបុប្ផាតាមរយៈទស្សនិកជនដែលមក ទស្សនា ដោយពួកគាត់បរិច្ចាគប្រាក់ ១០០០០រៀលក្នុងមួយសំបុត្រ ខណៈដែលខាងហាងលក់សម្លៀកបំពាក់ Home Sport (ផ្ទះកីឡា) ជូនអាវកីឡាដ៏ស្រស់ស្អាតមួយផងដែរនោះ ។

លោកអគ្គលេខាធិការខាងលើបន្តថា លោកតំណាងឲ្យសមាគម បាល់ទាត់វ័យចាស់កម្ពុជា សូមថ្លែងអរគុណដល់ហាង លក់សម្លៀកបំពាក់ Home Sport ដែល ឧបត្ថម្ភ ថវិកាដែលបានមកពីការលក់អាវទាំងអស់ចំនួន៤២៤ដុល្លារអាម៉េរិក ថែមទាំងប្រាក់រៀល ១៨៨៦៤០០រៀល ខណៈលោក ខៀវ សាម៉េត អនុប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារផងដែរ ។


បញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នេះក៏មានការជូនកាដូអនុស្សាវរីយ៍ដល់អតីត កីឡាករជម្រើសជើងជាតិវ័យចាស់ គ្រប់ជំនាន់របស់កម្ពុជា ដើម្បីបង្ហាញឲ្យកីឡាករ ក្រោយៗ បានស្គាល់ពួកគាត់ទៀតដែរ ៕

Post a Comment

 
Top