ក្រុមសប្បុរសធម៌ «ខ្ញុំស្រលាញ់ខេត្តបាត់ដំបង» បានយកប្រាក់ចំនួន១០០០ដុល្លារសហរដ្ឋអាមេរិកជួនដល់ក្លិបប្រដាល់«ពន្លឺសាមគ្គីខេត្តបាត់ដំបង» កាលពីព្រឹកទី៨ ខែមេសា ឆ្នាំ២០១៥ ដោយមានការចូលរួមឧបត្ថម្ភពីសមាជិក២១នាក់។
លោក ទុត រតនា ប្រធានក្រុម «ខ្ញុំស្រលាញ់ខេត្តបាត់ដំបង»បានឲ្យដឹងថា ក្រុមរបស់លោកបានប្រមូលគ្នាបានចំនួន២១នាក់ដោយប្រមូលបានប្រាក់១០០០ដុល្លារអាមេរិក ហើយបានយកទៅជួយឧបត្ថម្ភដល់ក្លិបប្រដាល់ពន្លឺសាមគ្គីដែលជួបការខ្វះខាតយ៉ាងខ្លាំង។ ដោយសាមិនធ្លាប់មានសហគមន៍ ឬសប្បុរសជនណាចុះជួយឧបត្ថម្ភដល់ក្លិបប្រដាល់មួយនេះដែលជួបការក្រលំបាកខ្លាំងទើបបានជាក្រុមរបស់លោកនាំគ្នាជួយតាមលទ្ធភាព។
លោក រតនា ប្រាប់ទៀតថា មិនថាតែវិស័យកីឡានោះទេ ទោះវិស័យអ្វីក៏ដោយ ក៏ក្រុមស្ម័គ្រចិត្តរបស់លោកជួយទាំងអស់ឲ្យតែជួបការខ្វះខាត ប៉ុន្តែស្ថិតក្នុងខេត្តបាត់ដំបង។ ចំណែកក្នុងខេត្តផ្សេងៗ លោកនិងសមាជិកក្នុងក្រុមមិនមានលទ្ធភាពជួយទេ ប៉ុន្តែប្រសិនបើអាចជួយបានប្រាកដជាជួយ។
ជាមួយគ្នានេះ លោក សៅ ធិន គ្រូបង្ហាត់ប្រដាល់របស់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងបានឲ្យដឹងថា ក្លិបរបស់លោកពិតជាជួបការខ្វះខាតខ្លាំងណាស់ទាំងកន្លែងស្នាក់នៅ កន្លែងហ្វឹកហាត់ សម្ភារៈហ្វឹកហាត់ និងការហូបចុករបស់កីឡាករ។ លោកមានកូនសិស្សចំនួន១៩នាក់ក្នុងនោះស្រី ២ នាក់ និងក្មេងៗ២ នាក់ផងដែរ ហើយកីឡាករស្នាក់នៅជាមួយលោកមាន៥ នាក់សុទ្ធជាអ្នកគ្មានកន្លែងសម្រាប់ស្នាក់នៅ។
គ្រូបង្ហាត់របស់កីឡាករ ពេជ្រ ប៊ុនធឿន រូបនេះប្រាប់ទៀតថា ក្លិបរបស់លោកបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ និងមានកូនសិស្សជាច្រើនធ្លាប់ល្បីដោយសាក្លិបរបស់លោកដូចជា ឡឹក វិបុល ជាដើម។ ទោះជាជួបការលំបាក និងខ្វះខាតយ៉ាងណា ក៏ក្លិបរបស់លោកមិនបិទឡើយ។
លោក និងកីឡាករពិតជាសប្បាយរីករាយដែលមានសប្បុរសជនជួយសម្រាលការលំបាកដល់ក្លិប។ លោកសូមអរគុណ និងជួនពរដល់ក្រុម «ខ្ញុំស្រលាញ់ខេត្តបាត់ដំបង»ឲ្យមានសុភាពល្អ និងសំណាងល្អគ្រប់ពេលវេលា៕

Post a Comment