ក្លិបបាល់ទាត់អាយុក្រោម១៧ របស់ភ្នំពេញក្រោន ត្រូវជួបស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ កម្ពុជានៅលើវាលស្មៅកីឡដ្ឋានវេស្ទើន ខណ្ឌទួលគោកជាលក្ខណមិត្តភាព នាវេលាម៉ោង ៨ ព្រឹកថ្ងៃសុក្រ ទី ១០ ខែ មេសាឆ្នាំ ២០១៥នេះ។
ភ្នំពេញក្រោនបានឲ្យដឹងថា ក្លិបបាល់ទាត់អាយុក្រោម១៧របស់ភ្នំពេញក្រោន នឹងត្រូវជួបស្វាគមន៍ជាមួយក្រុមបាល់ទាត់អាយុក្រោម២៣ ឆ្នាំជម្រើសជាតិកម្ពុជា នាថ្ងៃនេះ ក្នុងគោលបំណងដើម្បីកម្ដៅសាច់ដុំ សាកល្បងសមត្ថភាព។
ការជួបគ្នានេះ កីឡាករអាយុក្រោម ១៧ ឆ្នាំរបស់ភ្នំពេញក្រោន ត្រៀមខ្លួនដើម្បីប្រកួតក្នុងកម្មវិធី Asia Champions Trophy (ACT) នៅខែឧសភាខាងមុខ។ ចំណែកក្រុមបាល់ទាត់អាយុក្រោម ២៣ ឆ្នាំជម្រើសជាតិកម្ពុជាគឺត្រៀមខ្លួនដើម្បីចូលរួមប្រកួតស៊ីហ្គេម( Sea Games ) នៅប្រទេសសឹង្ហបុរី ដែលនឹងចាប់ផ្ដើម នៅខែ មិថុនា ឆ្នាំ ២០១៥ ផងដែរ។
សម្រាប់ការប្រកួតនេះ ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ហើយក្រុមទាំងពីរ ក៏សូមអញ្ជើញអ្នកគាំទ្រវិស័យបាល់ទាត់ទាំងអស់ក្នុងប្រទេសកម្ពុជា មេត្តាចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់កីឡាករទាំងពីរក្រុមផងដែរ៕

Post a Comment