ក្រុមកំពូលតារាង English Premier League តោខៀវ Chelsea បានដេញថ្លៃ ខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Yoshinori Muto របស់ក្រុម FC Tokyo។ នេះបើតាមការបញ្ជាក់ពីក្លិបនៅ J-League ប៉ុន្មានម៉ោងមុននេះ។
យោងតាមសារព័ត៌មាន Kyodo បានឲ្យដឹងថា ក្លិបកំពូលរបស់អង់គ្លេស Chelsea ពិតជាបានធ្វើការដេញថ្លៃមែន ប៉ុន្តែកីឡាករវ័យ២២ឆ្នាំពុំទាន់ សម្រេចចិត្តនៅឡើយទេ ខណៈដែលទីផ្សារដោះដូរកីឡាកររបស់ប្រទេសអង់គ្លេស នឹងបើកទ្វារនៅខែមិថុនាខាងមុខ។
ខ្សែប្រយុទ្ធ ដែលទើបតែបញ្ចប់ថ្នាក់មហាវិទ្យាល័យ ផ្នែកសេដ្ឋកិច្ច២សប្ដាហ៍មុនរូបនេះ កំពុងតែលេងឡើងជើងយ៉ាងខ្លាំង ដោយតាំងពីចាប់ផ្ដើមប្រកួត J-League រដូវកាលថ្មី កាលពីខែមុនមក រូបគេអាចស៊ុតបញ្ចូលទីបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួន៤ប្រកួត។
Muto ក៏ជាកម្លាំងមួយដ៏សំខាន់របស់ក្រុមជម្រើសជាតិជប៉ុនដែរ កាលពីប្រកួត Asian Cup កាលពីខែមករា ប៉ុន្តែនៅក្រុមជម្រើសជាតិ ខ្សែប្រយុទ្ធរូបនេះ ពុំសូវលេងបានល្អទេ ពោលគឺរកបានតែ១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន១១ប្រកួត។
រឿងរ៉ាវខាងលើនេះ ត្រូវបានគេជឿថាអាចនឹងទៅរួចដែរ ខណៈដែលក្លិបតោខៀវ Chelsea ទើបតែចាប់ដៃគូសហការគ្នាជាមួយនឹងក្រុមហ៊ុនផលិតសំបកកង់រថយន្ត Yokohama Rubber Company កាលពីពេលថ្មីៗនេះ និងអាចទិញយកកីឡាករជប៉ុន ដើម្បីពង្រីកទីផ្សារអាស៊ីផងដែរ៕

Post a Comment