GuidePedia

0
ម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើង ថា នៅថ្ងៃទី១០ ខែមេសា អ្នកស្រី កែ ឡេង មន្រ្តី យោធាដែលដណ្តើមបានមេដាយមាសពិភពលោកផ្នែក ប៉េតង់ នោះ នឹងត្រូវដំឡើងឋានន្តរស័ក្តិ ពីអនុសេនីយ៍ទោ (សក្តិ២) ទៅជាអនុសេនីយ៍ឯក (ស័ក្តិ៣) ។


ការលើកឡើងរបស់សម្តេចតេជោបែបនេះ គឺបានធ្វើឡើងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងផ្តល់ប្រាក់រង្វាន់បន្ថែម ចំនួន៦៤លានរៀលដល់វីរៈ កីឡាការិនី កម្ពុជាអ្នកស្រី កែ ឡេង នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៥ កន្លងមកនេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចដំឡើងស័ក្តិនេះបានធ្វើឡើងដោយមានការពិភាក្សារវាងសម្តេចជា មួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន ។

សម្តេចតេជោបានបញ្ជាក់ថា អ្នកស្រី កែ ឡេង បានប្រឡូកចូលជាយោធាក្នុងកីឡាបាល់ទះរបស់កម្ពុជាតាំងពីឆ្នាំ ១៩៨៦មកម្ល៉េះ ហើយគិតរហូតដល់ពេលនេះ លោកស្រីបានទទួលមេដាយកិត្តិយសជាបន្តបន្ទាប់ រហូតដល់៣៧មេដាយហើយ ។


សូមរំលឹកដែរថា អ្នកស្រី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោក១គ្រឿងពីក្នុងព្រឹត្តិការណ៍ Women’s World Championship of Petanque នៅ ប្រទេស បារាំងកាលពីចុងខែតុលា ឆ្នាំ២០១៣កន្លងទៅ មុនពេលដែលមិត្តរួមអាជីពជា កីឡាការិនី ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស១ គ្រឿង ផងដែរ ផ្នែកកីឡាតេក្វាន់ដូ ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីប អាស៊ី នៅទីក្រុងអ៊ីនឈួន ប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០១៤ ៕

Post a Comment

 
Top