GuidePedia

0
អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី​ Antonio Di Natale ​ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​ជាមួយ​ Alexis Sanchez ​នៅ​ក្រុម​ Udinese ​នោះ បាន​លើក​ឡើង​ថា Super Star របស់​កាំភ្លើង​ធំ Arsenal (Sanchez) ​​ល្អ​ជាង​ Neymar ​របស់​ក្រុម FC Barcelona។


ប្រធាន​ក្រុម Udinese វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ដល់​គេហទំព័រ Arsenal ថា៖ “Sanchez គឺជា​ដៃគូ​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ​ ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​ធ្លាប់​លេង​ជាមួយ​​កីឡាករ​​ល្អៗ​ជា​ច្រើន​ ប៉ុន្តែ​គាត់​គឺ​ល្អ​បំផុត”។

នៅ​ពេល​​ដែល​អ្នក​​សារព័ត៌មាន​សួរ ​ពី​ការ​ប្រៀបធៀប​រវាង Sanchez និង​ Neymar ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ បាន​បន្ថែម​ថា៖ “បើ​ឲ្យ​ខ្ញុំ​ត្រូវ​តែ​ជ្រើស​រើស​យក​មួយ​នោះ ខ្ញុំ​នឹង​យក​ Sanchez ព្រោះ​គាត់​ច្បាស់​ជាង​”។


តាំង​ពី​​មក​ចូល​រួម​ជាមួយ​ Arsenal កាល​ពី​ដើម​រដូវ​កាល​នេះ​មក Sanchez បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ទីក្រុង​ឡុងដុង​មួយ​នេះ សរុប​បាន៤៣​ប្រកួត​ហើយ និង​ស៊ុត​បាន​២០​គ្រាប់។ ជាពិសេស កីឡាករ​កម្លាំង​ខ្លាំង​រូប​នេះ គឺជា​តួអង្គ​ដ៏​សំខាន់​បំផុត (Key Player) របស់​កាំភ្លើង​ធំ​តែ​ម្ដង ​ដែល​ជួយ​ឲ្យ​ក្រុម​របស់​លោក Arsène Wenger ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​តារាង​ English Premier League បច្ចុប្បន្ន៕

Post a Comment

 
Top