GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​ចំណាត់ថ្នាក់​ FIFA World Ranking ២​លេខ​ នៅ​ក្នុង​ខែ​មេសា​​នេះ ពោល​គឺ​ឡើង​ពី​លេខ​១៨១​កាល​ពី​ខែ​មុន មក​ដល់​១៧៩​ខែ​នេះ ខណៈ​ដែល​ក្រុម​បាត​តារាង​ប៊ូតាន់​ឡើង​៤៦​លេខ​ឯ​ណោះ​។ នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​គេហទំព័រ​ FIFA មុន​នេះ​បន្តិច។


ចំណាត់​ថ្នាក់​ទី​១៧៩​នេះ​ មាន​ន័យ​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​១០ ​បើ​គិត​ក្នុង​ចំណោម​ប្រទេស​ទាំង​១១​នៅ​​ក្នុង​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) ដោយ​នៅ​លើ​ក្រុម​ប្រ៊ុយណេ​មួយ​គត់ ​(១៨៣)។ ចំណែក​ឯ​​ក្រុម​ទីម័រ​ខាង​កើត​ដែល​ធ្លាប់​​​នៅ​ក្រោម​កម្ពុជា ឬ​នៅ​ប្រដំប្រសង​គ្នា​នោះ បាន​ឡើង​ដល់​ទៅ​៣៣​លេខ​ឯ​ណោះ ពោល​គឺ​​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៥២។ ចំពោះ​ក្រុម​ផ្សេង​ទៀត​របស់ AFF ​គឺ វៀតណាម (១២៥) , ហ្វីលីពីន (១៣៩), ថៃ (១៤២) , មីយ៉ាន់ម៉ា (១៥៨) , ឥណ្ឌូណេស៊ី (១៥៩) , សិង្ហបុរី (១៦២) , ម៉ាឡេស៊ី (១៦៤) ​និង​ឡាវ (១៧៨)។

បើ​និយាយ​ពី​ចំណាត់ថ្នាក់​ជា​រួម​វិញ​ ក្រុម​កំពូល​ទាំង​១០ មាន​ការ​ប្រែប្រួល​តិច​ណាស់​គឺ អាល្លឺម៉ង់​នៅ​តែ​លេខ​១ តាម​ពី​ក្រោយ​ដោយ​អាហ្សង់ទីន បែលហ្សិក កូឡុំប៊ី ​ប្រេស៊ីល​ ហុល្លង់ ​ព័រទុយហ្គាល់ អ៊ុយរុយហ្គាយ​ និង​ស្វីស​។ ខណៈ​ដែល​អេស្ប៉ាញ​វិញ​គឺ​នៅ​អាច​ឡើង​១​លេខ​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១០​វិញ ខុស​អី​តែ​បារាំង​ធ្លាក់​៣​លេខ​នៅ​ខែ​នេះ មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១១។


តារាងចំណាត់ថ្នាក់ពិភពលោក



អ្វី​ដែល​ធ្វើ​ឱ្យ​គេ​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ក្រុម​ធ្លាប់​តែ​បាត​តារាង​ប៊ូតាន់​ ​បន្ទាប់​ជាប់​ជុំ​​ជម្រុះ​បឋម​​តំបន់​អាស៊ី​ FIFA World Cup ​២០១៨​ ដំបូង​មក​នោះ ឡើង​បាន​៤៦​លេខ​ឯ​ណោះ ពោល​គឺ​ពួកគេ​ពេល​នេះ​មាន​ចំណាត់​ថ្នាក់​ទី​១៦៣៕

Post a Comment

 
Top